(ប៉េកាំង)៖ ក្នុងព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ "សកម្មភាពរបស់ចិនស្តីពីការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម" ដែលធ្វើឡើងនៅជ្រុងប្រទេសចិន នៃមហាសន្និបាតភាគីហត្ថលេខី នៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ» លើកទី ២៩នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិននិងបរទេសចំនួនជាង១០០រូប បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតាន យ៉ាងសកម្មរបស់ចិនទទួលការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយ។

ថ្លែងក្នុងសុន្ទរកថា លោក Zhao Yingmin អនុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអេកូឡូស៊ីនៃប្រទេសចិន បានលើកឡើងថា ចាប់ពី «ផែនការសកម្មភាពស្តីពីការគ្រប់គ្រង ការបញ្ចេញឧស្ម័នមេតាន» ត្រូវបានចេញផ្សាយមក ប្រទេសចិនបានជំរុញការអនុវត្តគោលដៅ និងភារកិច្ចយ៉ាងប្រាកដប្រជា បង្កើនកិច្ចកសាងសមត្ថភាពនៃប្រព័ន្ធMRVជាដើម ព្រមទាំងធ្វើឱ្យមានសុក្រឹតភាព ឥតឈប់ឈរនូវគោលនយោបាយ និងប្រព័ន្ធស្តង់ដារពាក់ព័ន្ធនឹង ការគ្រប់គ្រងឧស្ម័ននៃអណ្តូងរ៉ែ។

លោកអំពាវនាវឱ្យបង្កើតវេទិកា សម្រាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ តាមរយៈព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំលើកនេះ ដើម្បីចែករំលែកបទពិសោធគ្រប់គ្រង ការបញ្ចេញឧស្ម័នមាតានរបស់ពិភពលោកទាំងមូល និងប្រទេសចិន ក៏ដូចជារួមគ្នារួមចំណែកដល់ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន