(ប៉េកាំង)៖ ​ថ្ងៃទី៣ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរ ការបើកកិច្ចប្រជុំអន្តរជាតិ (Guangzhou)ស្តីពី “ការយល់ដឹងពីប្រទេសចិន” ឆ្នាំ២០២៤។

លោក Xi Jinping បានលើកឡើងថា ការយល់ដឹងពីប្រទេសចិន គឺតម្រូវឱ្យមានការយល់ដឹងពី ការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនបច្ចុប្បន្នកំពុងកសាងា​យន្តការសេដ្ឋកិច្ចទីផ្សារសង្គមនិយមដោយកម្រិតខ្ពស់ ពង្រីកជាលំដាប់ដោយ នូវការបើកទូលាយបែបរបប តភ្ជាប់ដោយម្ចាស់ការ ជាមួយច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដោយស្តង់ដាខ្ពស់ បង្កើតយ៉ាងសកម្មនូវបរិយាកាសរបបបែបតម្លាភាព និងអាចប៉ាន់ប្រមាណបាន។

ការកសាងទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែបំពេញក្តីប្រាថ្នារបស់ប្រជាជន ចំនួន១៤ប៊ីលាននាក់ចំពោះជីវភាពរស់នៅ ដ៏ល្អបវរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថ្មីកាន់តែច្រើន សម្រាប់ការអភិវឌ្ឍ និងសន្តិភាពរបស់ពិភពលោកផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរជាតិ (Guangzhou) ស្តីពី “ការយល់ដឹងពីប្រទេសចិន” បានបើកធ្វើនៅក្រុង Guangzhouនាថ្ងៃទី៣ ខែធ្នូ ក្រោមប្រធានបទ “ធ្វើកំណែទម្រង់ដល់ទីបញ្ចប់៖ ការធ្វើទំនើបកម្មតាមបែបផែនចិន និងកាលានុវត្តភាពថ្មី នៃការអភិវឌ្ឍរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន