(អង់ការ៉ា)៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃសុក្រនេះបាននិយាយថា លោកបានពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសតួកគី អំពីសារៈសំខាន់ នៃការជំរុញក្រុមហាម៉ាស់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Blinken បានសង្កត់ធ្ងន់លើតួនាទីរបស់តួកគី ក្នុងការបញ្ចុះបញ្ចូលហាម៉ាស់ ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។

លោក Blinken បាននិយាយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ថា «នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី Erdogan និងជាមួយរដ្ឋមន្ត្រីការបរទេស លោក Fidan យើងបាននិយាយអំពីការចាំបាច់នៃក្រុមហាម៉ាស់ ដែលនិយាយថា បាទ ចំពោះកិច្ចព្រមព្រៀង (Gaza) ដែលអាចធ្វើទៅបានដើម្បីជួយបញ្ចប់រឿងនេះ... យើងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដែលតួកគី ក្នុងការប្រើប្រាស់សំឡេងរបស់ខ្លួនជាមួយក្រុមហាម៉ាស ដើម្បីព្យាយាមនាំយករឿងនេះដល់ទៅជាទីបញ្ចប់»។

ការអំពាវនាវនេះ ធ្វើឡើងក្នុងបរិបទ ដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងអ៊ីស្រាអែល និងហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា។ សហរដ្ឋអាមេរិក កំពុងខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលបទឈប់បាញ់ រវាងភាគីទាំងពីរ។ តួកគី ដែលមានទំនាក់ទំនងជាមួយហាម៉ាស់ អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យហាម៉ាស់ ទទួលយកបទឈប់បាញ់៕