(ប៉េកាំង)៖ "គោលដៅនិងភារកិច្ចសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនពេញមួយឆ្នាំជិតនឹងសម្រេចដោយជោគជ័យ" ដែលជាព័ត៌មានចេញផ្សាយពីសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រទេសចិនបានចាក់បញ្ចូល "កម្លាំងជំរុញ" ដល់សេដ្ឋកិច្ចពិភពលោក ដែលមានភាពខ្សោយក្នុងការស្តារឡើងវិញ ។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយ ដោយបណ្តាញទូរទស្សន៍អន្តរជាតិចិន (CGTN) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទៅកាន់ អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៤%មានជំនឿចិត្តចំពោះអនាគត នៃសេដ្ឋកិច្ចចិន ហើយរំពឹងថាប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបន្តនាំមក នូវភាពប្រាកដប្រជា និងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោក។
នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧% បានទទួលស្គាល់ចំពោះសក្តានុពល និងភាពធន់របស់សេដ្ឋកិច្ចចិន ហើយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនមាននិន្នាការវិវឌ្ឍន៍ទៅរក ទិសដៅល្អក្នុងរយៈពេលយូរ នេះគឺគ្មានការផ្លាស់ប្តូរទេ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៤% យល់ឃើញថា ប្រការនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មិនអាចកាត់ផ្ដាច់ចេញពីការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាពបានទេ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២% បាននិងកំពុងទន្ទឹងរង់ចាំប្រសិទ្ធភាព ដែលនាំមកពីការបើកទូលាយចំពោះបរទេស ដោយកម្រិតខ្ពស់របស់ប្រទេសចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយនៅលើវេទិកា ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៥១៤២ នាក់បានចូលរួមបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ពួកគេ៕
វិទ្យុមិត្តភាពកម្ពុជាចិន