(ប៉េកាំង)៖ ថ្ងៃទី ១៧ ខែធ្នូ ពិធីចាក់បញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារ «សំឡេងរបស់លោកអ្នក» ដែលបង្ហាញពីការអនុវត្ត កំណែទម្រង់ការដោះស្រាយសំណូមពរ និងបណ្តឹងប្រជាពលដោយទាន់ពេលវេលារបស់ ទីក្រុងប៉េកាំងបានធ្វើឡើង នៅទីក្រុងប៉េកាំង ដែលជាសកម្មភាពមួយនៃ វេទិកាស្តីពីកំណែទម្រង់ការដោះស្រាយសំណូមពរ និងបណ្តឹងរបស់ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា នៃទីក្រុងប៉េកាំងឆ្នាំ២០២៤។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថា ដោយលើកឡើងថា ភាពយន្តឯកសារ «សំឡេងរបស់លោកអ្នក» ដែលផលិតយ៉ាងយកចិត្តទុកដាក់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈរលើចក្ខុវិស័យអន្តរជាតិ បង្ហាញដោយរបៀបសកលភាវូបនីយកម្ម រៀបរាប់ពីរឿងរ៉ាវដ៏រស់រវើកទាក់ចិត្ត នៃការអនុវត្តកំណែទម្រង់ដើម្បីដោះស្រាយសំណូមពរ និងបណ្តឹងប្រជាពលដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង ដែលបានរួមបញ្ចូលទាំងភាពស៊ីជម្រៅនៃទ្រឹស្តី ភាពកក់ក្តៅនៃមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងនៃការធ្វើការងារ ទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មហាជន។
ភាពយន្តឯកសារ «សំឡេងរបស់លោកអ្នក» ផ្តោតលើបញ្ហាលក្ខណៈទូទៅនៃការគ្រប់គ្រងទីក្រុង ដែលមានទ្រង់ទ្រាយធំ ថ្នាក់ពិភពលោក រៀបរាប់ពីរឿងរ៉ាវទាំង៧ ដែលចាប់ផ្តើមពីពេល ដែលខ្សែទូរស័ព្ទទាន់ហេតុការណ៍លេខ 12345 នៃក្រុងប៉េកាំងឆ្លើយតបនឹងបញ្ហារបស់អ្នកក្រុង តាមរយៈរូបភាពពិតៗ តួអង្គពិតៗ និងពិសោធន៍ពិតៗ បង្ហាញពីការលុះលាស់ រីចម្រើនរបស់អ្នកទទួលទូរស័ព្ទ បញ្ហាពិបាកក្នុងការចតឡាន យន្តការឱ្យពន្ទុករបស់អ្នកក្រុង ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន