(ប៉េកាំង)៖ រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។

លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះ រួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ អនុវត្តគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ពីរ" យ៉ាងមុតមាំមិនងាករេ គាំពារអធិបតេយ្យភាពជាតិ សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពហុប៉ូល និងធ្វើឱ្យមានវឌ្ឍនភាពថ្មីលើគ្រប់វិស័យ ពង្រឹងនិងអភិវឌ្ឍស្ថានភាពល្អនៃភាពរុងរឿង និងស្ថិរភាព ។ រដ្ឋាភិបាលមជ្ឈិមបានទទួលស្គាល់ យ៉ាងពេញលេញនូវការងាររបស់លោក និងរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះ។

លោក Xi Jinping បានលើកឡើងថា សង្ឃឹមថា លោកនឹងគាំទ្រយ៉ាងសកម្មចំពោះប្រធានរដ្ឋបាលអាណត្តិថ្មី និងក្រុមការងាររបស់គាត់ក្នុងការគ្រប់គ្រងម៉ាកាវតាមផ្លូវច្បាប់ ហើយបន្តរួមចំណែកដល់បុព្វហេតុ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" និងការអភិវឌ្ឍម៉ាកាវ និងប្រទេសជាតិ។

ជាការឆ្លើយតប លោក Ho Iat Seng បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានរដ្ឋ Xi និងរដ្ឋាភិបាលមជ្ឈិ ដែលបានផ្តល់ការជឿទុកចិត្ត និងការគាំទ្រដល់លោក។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រោមការគាំទ្រយ៉ាងខ្លាំង ពីរដ្ឋាភិបាលមជ្ឈិម រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរួបរួម និងដឹកនាំគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីជំរុញការងារកសាង ផ្នែនានានៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ ឱ្យឡើងដល់កម្រិតថ្មីមួយ។ លោកនឹងគាំទ្ររដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ក្នុងការធ្វើអភិបាលកិច្ចតាមផ្លូវច្បាប់ ដើម្បីបន្តរួមចំណែក ដល់ការអភិវឌ្ឍនិងការកសាងរម៉ាកាវ និងប្រទេសជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន