(ប៉េកាំង)៖ ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួម មហាសន្និបាតអបអរសាទរខួប២៥ឆ្នាំ នៃការដែលម៉ាកាវវិលត្រឡប់ចូល មាតុប្រទេសចិនវិញ និងជាពិធីចូលកាន់តំណែង នៃរដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោក Xi Jinping បានលើកឡើងថា ២៥ឆ្នាំតាំងពីម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ក្រោមការគាំទ្រដោយពេញទំហឹងពី រដ្ឋភិបាលមជ្ឈិមចិននិងមហាដីគោកចិន រដ្ឋបាលតំបន់ពិសេសម៉ាកាវបានដឹកនាំ និងសាមគ្គីគ្នាមជ្ឈដ្ឋាននានា ក្នុងសង្គមបន្តខិតខំតស៊ូ ការអនុវត្តនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ប្រកបដោយលក្ខណៈពិសេសម៉ាកាវ ទទួលបានការជោគជ័យយ៉ាងធំធេង។ ម៉ាកាវបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ឥទ្ធិពលអន្តរជាតិត្រូវបានលើកឡើងដោយកម្រិតខ្ពស់ ដោយបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” មានឧត្តមភាពផ្នែករបបយ៉ាងលេចធ្លោនិងកម្លាំងរស់រវើកយ៉ាងខ្លាំង គឺជារបបដ៏ល្អប្រសើរសម្រាប់ការរក្សាភាពរុងរឿង និងស្ថិរភាព ក្នុងរយៈពេលយូរអង្វែងនៃតំបន់ហុងកុង និងម៉ាកាវ។ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”បង្កប់នូវគុណតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយ និងការចែករំលែក វាជារបស់ប្រទេសចិន ក៏ជារបស់ពិភពលោក គឺសក្តិសមណាស់ សម្រាប់ទទួលបានការការពាររួមគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន