(មូស្គូ)៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីបើកចំហរចំពោះសំណើរបស់ប្រទេសស្លូវ៉ាគី ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់ជម្លោះ ដែលរុស្ស៉ីក៏ចង់ឱ្យឈានដល់ការបញ្ចប់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

លោក ពូទីន ដែលបានទទួលស្វាគមន៍នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico នៅវិមានក្រឹមឡាំងក្នុងសប្តាហ៍នេះ បាននិយាយថា លោក Fico មានបំណងឱ្យប្រទេសរបស់លោក ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃកិច្ច​ចរចា​រវាង​រុស្ស៉ី និង​អ៊ុយក្រែន។ លោក ពូទីន គូសបញ្ជាក់ថា «យើងមិនជំទាស់ទេ ប្រសិនបើវាកើតឡើងមែន។ មានអ្វីដែលមិនអាច បើស្លូវ៉ាគីប្រកាន់ជំហរអព្យាក្រឹតបែបនេះ»

ស្លូវ៉ាគី ត្រូវបានគេមើលឃើញថាជារដ្ឋសមាជិកសហភាពអឺរ៉ុប ប៉ែកកណ្តាល និងខាងកើតដែលស្ទាក់ស្ទើរក្នុងការគាំទ្រអ៊ុយក្រែន ហើយគាំទ្រការចរចាជាមួយរុស្ស៉ី។ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​រិះគន់ម្តង​ហើយ​ម្តង​ទៀត ចំពោះ​ស្លូវ៉ាគី​ដែលជាអ្នកជិតខាងរបស់ខ្លួន ​​ជុំវិញទំនាក់ទំនងដែល លោក Fico មានចំពោះរុស្ស៉ី ​ចាប់​តាំង​ពី​​ឡើង​កាន់​អំណាច​ក្រោយ​ការ​បោះឆ្នោត​​ឆ្នាំ ២០២៣៕