(ប៉េកាំង)៖ ព្រឹត្តិការណ៍ស្តីពី «ការធ្វើសមាហរណកម្មការអភិវឌ្ឍ នៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៖”បងប្អូនស្រ្តីពួតដៃគ្នាដើម្បីកសាងមហាគ្រួសារតំបន់ឈូងសមុទ្រ” ឆ្នាំ២០២៤» បានបើកធ្វើនៅតំបន់ម៉ាកាវ។ លោកស្រី Shen Yiqinសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាប្រធានសហភាពស្រ្តីទូទាំងប្រទេសចិន បានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថា ស្ត្រីមានតួនាទីមិនអាចជំនួសបានក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» និងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។សង្ឃឹមថាស្ត្រីក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុង
កុង-ម៉ាកាវចាត់ទុកអនុសាសន៍ណែនាំសំខាន់ៗ របស់លោក Xi Jinping ប្រធានរដ្ឋចិន ជាការគោលណែនាំហើយ ត្រូវមានចក្ខុវិស័យវែងឆ្ងាយបេះដូងឌំទូលាយ និងសេចក្តីអង់អាចក្លាហានដើម្បីដើរតួនាទីរបស់ស្ត្រី ឱ្យកាន់តែល្អក្នុងបុព្វហេតុ
អភិវឌ្ឍ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» បង្ហាញពីសមិទ្ធភាពដ៏អស្ចារ្យក្នុង ការកសាងមហាគ្រួសារដ៏ល្អបវរបង្កើន សុខុមាលភាពរបស់ស្ត្រីឱ្យកាន់តែល្អក្នុង ការជំរុញការធ្វើសមាហរណកម្មការអភិវឌ្ឍ ដើម្បីកសាងសមិទ្ធផលរបស់ស្ត្រី
កាន់តែច្រើនក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន