(ប៉េកាំង)៖《គំនិតថ្មី​ក្នុង​សៀវភៅបុរាណចិន》 ភាគទីមួយ​ ហេតុអ្វីទឹកស្ទឹងថ្លាបែបហ្នឹង? លោក Zhu Xi​ គឺជាទស្សនវិទូ​ដ៏​អស្ចារ្យ​មួយរូប​ក្នុង​សម័យរាជវង្ស​សុង​ខាង​ត្បូង​របស់​ប្រទេសចិន​។ ថ្ងៃនេះ​ ខ្ញុំបាន​មកដល់​ស្រុក Youxi​ ទីក្រុង Sanming​ ខេត្តFujian​ប្រទេសចិន ដែលជា​ស្រុកកំណើតរបស់​លោក Zhu Xi។

ខ្ចុសនេះ​មាន​ឈ្មោះ​ថា “ខ្ចុស​ទឹករស់” ដែល​មានប្រភព​មក​ពី​កំណាព្យ​មួយឃ្លាដ៏​ល្បី​របស់លោក Zhu ​Xiថា ​“ហេតុអ្វីទឹកស្ទឹងថ្លា បែបហ្នឹង? ដោយសារ​មាន​ប្រភព​ទឹក​ហូរចូល​មក​។​” មានតែ​គំនិត​មាន​ភាពរស់រវើក​ជាប់ជានិច្ច បើកចំហ​និង​បរិយប័ន្ន ទើបអាច​វិវឌ្ឍទៅមុខ​ជាមួយ​នឹង​យុគសម័យបាន។​ ទស្សនវិជ្ជា​នេះ​បាន​ជ្រាបចូល​ទៅក្នុង​គ្រប់ទិដ្ឋភាព​ទាំងអស់​ នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសចិន​នាពេល​បច្ចុប្បន្ន៕

វិទ្យុមិត្តភាពកម្ពុជាចិន