(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken នឹងទៅកាន់កូរ៉េខាងត្បូង ជប៉ុន បារាំង ក្នុងដំណេីរទស្សនកិច្ចចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមករា ចំពេលមានវិបត្តិនយោបាយនៅក្នុងទីក្រុងសេអ៊ូល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ ២០២៤។
លោក Blinken នឹងជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយពិភាក្សាអំពីរបៀបពង្រឹងកិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៉ីហ្វិកសេរី បើកចំហ និងវិបុលភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងត្រីភាគីជាមួយជប៉ុន។ នៅឯបារាំង លោក Blinken នឹងពិភាក្សាអំពីបញ្ហាប្រឈមក្នុតំបន់មជ្ឈិមបូព៌ា ចំពោះមុខកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីសម្រេចបានបទឈប់បាញ់ហ្កាហ្សា រួមទាំងបញ្ហាអឺរ៉ុបផងដែរ។
ដំណេីរទស្សនកិច្ចរបស់ លោក Blinken ដែលរួមមានទៅកាន់កូរ៉េខាងត្បូងផងនោះ ធ្វេីឡេីងចំពេលប្រទេសនេះកំពុងប្រឈមមុខនឹងភាពចលាចល ជុំវិញការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្រោមការស៉េីបអង្កេតទាក់ទងនឹងច្បាប់អាជ្ញាសឹកដែលលោកបនាដាក់ចេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤៕