(សេអ៊ូល)៖​ ជាថ្មីទៀត​ ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង​ បានស្នើសុំប្រធានាធិបតីស្តីទី​ បញ្ជាឱ្យក្រុមអង្គរក្សការពារប្រធានាធិបតីព្យួរតំណែង​ លោក​ Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន​ បន្ទាប់ពីការអនុវត្តលេីកទីមួយ​មិនបានសម្រេច។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters​ នៅថ្ងៃសៅរ៍​ ទី៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥។

ក្រុមអ្នកស៉េីបអង្កេតបានស្នេីនូវដីកាចាប់ខ្លួន លោក​ Yoon ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក​ កាលពីខែមុន។ អង្គរក្ស​ រួមទាំងទាហានយោធា កាលពីថ្ងៃសុក្រ បានរារាំងព្រះរាជអាជ្ញាពីការចាប់ខ្លួន លោក​ Yoon Suk Yeol នៅក្នុងការប្រឈមមុខដាក់គ្នា​ ៦ម៉ោង​ខាងក្រៅនិវេសនដ្ឋានរបស់លោក​។

ការិយាល័យស៉េីបអង្កេតអំពើពុករលួយលេីមន្ត្រីជាន់ខ្ពស់ ដែលកំពុងស៉េីបអង្កេតករណីនេះ​ក៏បានស្នើសុំម្តងទៀតទៅកាន់ប្រធានាធិបតីស្តីទី លោក​ Choi Sang-mok បញ្ជាឱ្យក្រុមអង្គរក្សរបស់​ លោក​ Yoon សហការអនុវត្តដីកានេះ។​

តាមសារព័ត៌មាន Yonhap ប៉ូលិសបានស្នើឱ្យប្រធានក្រុមអង្គរក្ស​ គឺលោក​ Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ​ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕