(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន របស់អ៊ុយក្រែនចំនួន ១០គ្រឿង នៅលើទឹកដីរុស្ស៉ី កាលពីព្រឹកថ្ងៃសៅរ៍ រួមទាំងបីនៅលើតំបន់ Leningrad ភាគខាងជើងប្រទេសផងដែរ។

អាកាសយានដ្ឋាន Pulkovo នៃទីក្រុង St Petersburg ត្រូវផ្អាកដំណេីរការបណ្តោះអាសន្ន នូវការមកដល់ និងចាកចេញនៃជើងហោះហើរនៅព្រឹកថ្ងៃសៅរ៍។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ពីសមរភូមិបាននោះទេ៕