(អូតាវ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃចន្ទ ទី៦ ខែធ្នូនេះ អំពីការលាលែងពីតំណែងប្រធានគណបក្ស Liberal Party។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយដកស្រង់ពីប្រភពចំនួន ៣ សារព័ត៌មានកាណាដា Globe and Mail រាយការណ៍ថា ការប្រកាសលាលែងរបស់លោក Trudeau ទំនងជាកើតឡើងមុនកិច្ចប្រជុំគណៈកម្មាធិការជាតិសំខាន់ៗ នៅថ្ងៃពុធនេះ។ យ៉ាងនេះក្តីការិយាល័យនាយករដ្ឋមន្រ្តី មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ គេក៏នៅ​​មិន​ច្បាស់ទេ​ថា តើ​លោក Trudeau នឹង​ចាកចេញ​ភ្លាមៗ ឬ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​រហូត​ដល់​មេដឹកនាំ​ថ្មី​ត្រូវ​បាន​ជ្រើសរើស។

គួរបញ្ជាក់ថា លោក Trudeau បានឡើងកាន់តំណែងជាមេដឹកនាំសេរីម្នាក់ កាលពីឆ្នាំ ២០១៣ នៅពេលដែល Liberal Party កំពុងមានបញ្ហាខ្លាំង ហើយធ្លាក់ការគាំទ្រមកត្រឹមចំណាត់ថ្នាក់លេខ ៣នៅក្នុងសភាជាលើកដំបូង។ ប្រសិនបើជាការពិត ការចាកចេញរបស់លោក Trudeau ពីគណបក្សដោយគ្មានប្រមុខអចិន្ត្រៃយ៍ នឹងកើតមានឡើង ចំពេលការស្ទង់មតិបង្ហាញថា ក្រុមសេរីនិយមនឹងចាញ់ក្រុមអភិរក្សធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតដែលត្រូវតែធ្វើឡើង នៅចុងខែតុលា ឆ្នាំ២០២៥៕