(ប៉េកាំង)៖ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធាគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកម្មុយនីស្តចិន អាណត្តិទី២០ដោយគូសបញ្ជាក់ថាចាប់ពីឈានចូលយុគសម័យថ្មី មកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ និងការប្រឆាំងអំពើពុករលួយបានអនុវត្តក្នុងកម្រិតខ្លាំង មិនធ្លាប់មានពីមុនមកហើយទទួលបាន សមិទ្ធផលគួរឱ្យកត់សម្គាល់។
យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវភាពមុតមាំ ក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ រក្សាឱ្យបាននូវលំនឹងយុទ្ធសាស្ត្រនិងសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថយក្រោយ បន្តអនុវត្តគោលការណ៍ មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ពិបាករយៈពេលយូរនិងជាទូទៅ។
លោកបានថ្លែងថា ឆ្នាំ២០២៤មជ្ឈិមបក្សប្រកាន់ខ្ជាប់ នូវការធ្វើបដិវត្តខ្លួន ដើម្បីដឹកនាំការធ្វើបដិវត្តសង្គម ជំរុញជានិច្ចកាលនូវការជំរុញការគ្រប់គ្រង បក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ បានទទួលបានការវិវឌ្ឍរីកចម្រើន និងប្រសិទ្ធភាពថ្មី។បក្សទាំងមូល មានការយល់ដឹងកាន់តែច្បាស់ សកម្មភាពកាន់មុតមាំ ចំពោះការធ្វើបដិវត្តខ្លួន។ សមាជិកបក្សទាំងអស់រៀនសូត្យ អំពីវិន័យបក្សយ៉ាងម៉ឺងម៉ាត់ និងស្មារតីគោរពច្បាប់វិន័យកាន់តែខ្លាំងក្លា។បក្សបន្តបង្កើនកម្រិត ប្រយុទ្ធប្រឆាំងអំពើពុករលួយលុបបំបាត់បរិយាកាស និងលក្ខខណ្ឌដែលនាំឱ្យកើតមាន អំពើពុករលួយ ធ្វើការគ្រប់គ្រងនិងកែលម្អ ជាសមូហភាពចំពោះទង្វើមិនត្រឹមត្រូវនៅជុំវិញប្រជាជន និងដោះស្រាយបញ្ហាពុករលួយលេចធ្លោមួយចំនួនធំ ដែលប្រតិកម្មដោយមហាជន គ្រប់គ្រងបក្ស តាមប្រព័ន្ធច្បាប់ឱ្យបានស៊ីជម្រៅ លើកកម្ពស់សមត្ថភាពរបស់បក្ស ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងជំរុញឱ្យគ្រប់គ្រងបក្សយ៉ាងតឹងរ៉ុងដោយគ្រប់ជ្រុងជ្រោយ។
លោកបានគូសបញ្ជាក់ថា អំពើពុករលួយគឺជាការគំរាមកំហែងធំជាងគេ ដែលបក្សយើងកំពុងប្រឈម ការប្រយុទ្ធប្រឆាំង អំពើពុករលួយ គឺជាការធ្វើបដិវត្តលើខ្លួនឯងទាំងស្រុង។ ឈានចូលយុគសម័យថ្មីប្រឈមនឹង បញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹង ការកសាងអភិបាលកិច្ចដោយស្អាតស្អំនៅផ្ទៃក្នុងបក្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលូយ យើងត្រូវប្រកាន់ខ្ជាប់ នូវការបង្ក្រាប អំពើពុករលួយ ក៏ត្រូវប្រយុទ្ធប្រឆាំងជាដាច់ខាត បន្តធ្វើឱ្យកម្មាភិបាលមានភាពស្អាតស្អំ។
លោកបានថ្លែងថាស្ថានភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ នាពេលបច្ចុប្បន្ននៅតែលំបាកនិងស្មុគស្មាញ។អំពើពុករលួយចាស់ៗ នៅមិនទាន់បោសសម្អាតទាំងស្រុងទេ ហើយអំពើពុករលួយរបៀបថ្មីក៏បានបន្តកើតមាន កិច្ចការដែលលុបបំបាត់បរិយាកាស និងលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយ នៅតែធ្ងន់ធ្ងរ។ ការយល់ដឹងអំពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវតែមានចក្ខុវិស័យប្រវត្តិសាស្រ្ត និងកម្រិតខ្ពស់ជាយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវបេសកកម្មប្រវត្តិសាស្រ្តរបស់បក្ស។ការប្រយុទ្ធប្រឆាំង អំពើពុករលួយត្រូវតែមានឆន្ទៈដ៏មុតមាំ និងមិនងាករេ។ ការស្ទាក់ស្ទើរការធូរលុងចិត្តទន់ ឬបោះបង់ពាក់កណ្តាលទី សុទ្ធតែខុសទាំងស្រុង។ត្រូវកែប្រែគំនិតខុសឆ្គងទាំងអស់ជាដាច់ខាត ធ្វើឱ្យស្មារតីភ្លឺស្វាងទើបធ្វើឱ្យការប្ដេជ្ញាចិត្ត និងជំនឿចិត្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែរឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន