(ហ្សាការតា)៖ មន្រ្តីនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយតំបន់ និងប៉ូលិសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែមករានេះថា ការអិលបាក់ដីក្នុងទីក្រុង Pekalongan ភាគកណ្តាលនៃកោះ Java បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ បាត់បង់ជីវិត និងរបួស ១០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Bergas Caturasi បានប្រាប់ប៉ុស្តិ៍ព័ត៌មានក្នុងស្រុកថា ការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខាងលើនេះ។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ត្រូវបានរារាំងដោយសារតែភ្លៀងធ្លាក់។

លោកគូសបញ្ជាក់ថា «ការស្វែងរកកំពុងបន្ត ពីព្រោះយើងមិនមានពេលវេលាច្រើន។ យើងកំពុងធ្វើការប្រណាំង ជាមួយនិងស្ថានភាពអាកាសធាតុ ក្នុងតំបន់រងគ្រោះ»