(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធ ទី៥ ខែកុម្ភៈនេះថា រដ្ឋាភិបាលរបស់លោកគាំទ្រដំណោះស្រាយរដ្ឋពីរ នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកចង់គ្រប់គ្រងលើតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «គោលជំហររបស់អូស្រ្តាលីគឺនៅដូចមុន។ រដ្ឋាភិបាលគាំទ្រ មូលដ្ឋានទ្វេភាគីដែលជាដំណោះស្រាយរដ្ឋពីរ»។
លោក ត្រាំ បានប្រកាសក្នុងអំឡុងពេលសន្និសីទរួមមួយ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថាលោកគ្រោងចាត់ចែងលើតំបន់ហ្កាហ្សា និងតាំងទីលំនៅថ្មីឱ្យប្រជាជនប៉ាឡេស្ទីន នៅក្នុងប្រទេសជិតខាង។ ការប្រកាសនោះ មានខ្លឹមសារថា «សហរដ្ឋអាមេរិក នឹងគ្រប់គ្រងលើហ្កាហ្សា ហើយយើងនឹងធ្វើការងារលើតំបន់នេះផងដែរ»៕