(ប៉េកាំង)៖ ថ្ងៃទី ៤ ខែកុម្ភៈ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ បានចេញផ្សាយ《សេចក្តីប្រកាសនៃគណៈកម្មការពន្ធ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋ ស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក》។

ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិក ដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់ ច្បាប់បញ្ញត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ។

អនុលោមតាម《ច្បាប់ពន្ធគយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់គយនៃសាធារណៈរដ្ឋប្រជាមានិតចិន》《ច្បាប់ពាណិជ្ជកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》និងបទប្បញ្ញត្តិផ្សេងទៀត និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីអាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន