(ហ្កាហ្សា)៖​ ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា​ បាននិយាយថា ពួកគេប្តេជ្ញាសាងសង់ភោជនីយដ្ឋាន និងសណ្ឋាគារនៅមាត់សមុទ្ររបស់ពួកគេឡើងវិញ ដោយច្រានចោលចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ត្រាំ​ ក្នុងកសាងតំបន់ឆ្នេរមជ្ឈិមបូព៌ា​។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។

មុនពេលមានសង្រ្គាម​ ដែនទឹកដីប៉ាឡេស្ទីនដែលមានមនុស្សរស់នៅយ៉ាងក្រាស់ក្រែលនេះ​ បានបង្កើតកន្លែងទេសចរណ៍ក្នុងស្រុក​ នៅតាមច្រាំងសមុទ្រមេឌីទែរ៉ាណេ ទោះបីជាមានការបិទផ្លូវយ៉ាងយូរក៏ដោយ។​ ហ្កាហ្សាធ្លាប់ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអ៉ីស្រាអែល​ ហើយសូម្បីតែបន្ទាប់ពីការកាន់កាប់ទឹកដីដោយក្រុមហាម៉ាសក្នុងឆ្នាំ ២០០៧។ មានភោជនីយដ្ឋាន និងហាងកាហ្វេតាមមាត់សមុទ្រ​ តម្រង់ជួរគ្នានៅទីនោះ។

ទោះជាត្រូវបេីកបម្រេីសេវាកម្មមុនសាងសង់ភោជនីយដ្ឋានឡេីងវិញក្តី​ លោក Assad Abu Haseira អ្នកស្រុកហ្កាហ្សា បាននិយាយថា គ្មានអ្វីដែលមិនអាចជួសជុលបានទេ​។ លោក​ ត្រាំ​ ថាចង់ផ្លាស់ប្តូរមុខមាត់​ និងបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ហ្កាហ្សា។ ប៉ុន្តែ​យើងនៅតែជាជនជាតិអារ៉ាប់ ហើយប្រវត្តិសាស្ត្ររបស់អារ៉ាប់នឹងមិនត្រូវបានជំនួសដោយប្រវត្តិសាស្ត្ររបស់ជនបរទេសទេ។

ចំណែកម្ចាស់ភោជនីយដ្ឋានមួយផ្សេងទៀត​ លោក Mohammed Abu Haseira បាននិយាយថា ភោជនីយដ្ឋានរបស់គាត់នឹងដំណើរការឡើងវិញ ហេីយប្រសើរជាងមុនទៀត។ លោក​ ​ត្រាំ​ចង់បង្កើតថ្មី​ ប៉ុ​ន្តែភោជនីយដ្ឋាន និងសណ្ឋាគារ​មានស្រាប់នៅទីនេះ។ ហេតុ​អ្វី​ត្រូវបំផ្លាញ​ដើម្បី​បង្កើត​ថ្មី?។

គួរបញ្ជាក់ថា​ ចក្ខុវិស័យរបស់​ លោក ត្រាំ​ ស្តីពីហ្កាហ្សា​គឺនឹងបោសសម្អាតប្រជាជនប៉ាឡេស្ទីន​ ហើយធ្វេីការអភិវឌ្ឍតំបន់នេ​ះ​ ឱ្យទៅជារមណីយដ្ឋានអន្តរជាតិ៕