(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលរុស្ស៉ី បានដោះលែងជនជាតិអាមេរិកម្នាក់ ដែលត្រូវឃុំខ្លួន ដោយសារតែការចោទប្រកាន់ពីការកាន់កាប់កញ្ឆាក្នុងបរិមាណតិចតួច មុនពេលមានកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៉ី និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន New York Times នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Kalob Byers Wayne អាយុ ២៨ឆ្នាំត្រូវបានឃុំខ្លួន នៅអាកាសយានដ្ឋាន Vnukovo ទីក្រុងមូស្គូ អំឡុងពេលត្រួតពិនិត្យឥវ៉ាន់ កាលពីថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីមន្រ្តីគយរកឃើញសារធាតុកញ្ឆាក្នុងដំណាប់ផ្លែឈើ ដែលមាននៅក្នុងវ៉ាលីរបស់គាត់។
អ្នកនាំពាក្យសេតវិមាន Dmitri Peskov គូសបញ្ជាក់ថា «កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត នាថ្ងៃអង្គារនេះ នឹងមានបំណងស្តារទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន ដូច្នេះព្រឹត្តិការណ៍មួយចំនួន អាចត្រូវបានលេចចេញជារូបរាងឡើង នៅក្នុងបរិបទនេះ»៕