(ប៉េកាំង)៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត «Ne Zha 2» ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្លឹបសៀវភៅចិន បានប្រារព្ធនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

អ្នកទទួលខុសត្រូវអគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំអង្គសហប្រជាជាតិ និងអាមេរិកខាងជើងបានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល «Ne Zha 2» ចាក់បញ្ចាំងនៅអាមេរិកខាងជើងបានធ្វើឱ្យប្រជាជន ក្នុងតំបន់ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌ចិន ជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអាមេរិកខាងជើង។

នេះគឺសមស្របនឹងកម្រិតខ្ពស់ នៃគោលដៅគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដែលអរិយធម៌នៃគ្រប់ប្រទេសនានា រៀនសូត្រគ្នា ទៅវិញទៅមក។ បច្ចុប្បន្ននេះចំណូលបានមកពីការលក់សំបុត្រភាពយន្តនេះ បានបង្កើតកំណត់ត្រាថ្មីជាច្រើន ក្នុងប្រវត្តិសាស្ត្រភាពយន្ត ក្លាយទៅជាសកម្មភាពវប្បធម៌មួយ ដែលពិភពលោកទាំងមូលចាប់អារម្មណ៍។

លោក Xu Haoliang អនុអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា ភាពយន្ត«Ne Zha 2» ចាក់បញ្ចាំងក្នុងប្រទេស និងតំបន់ជាច្រើនលើពិភពលោកបានជំរុញដល់ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និងគ្រប់ប្រទេស។ ភាពយន្តនេះ បានផ្សារភ្ជាប់ជាមួយប្រទេសផ្សេងៗ និងពហុវប្បធម៌តាមរយៈព្រេងនិទានទេវកថា របស់វប្បធម៌ប្រពៃណីចិន ធ្វើឱ្យទស្សនិកជនទទួល នូវចំណាប់អារម្មណ៍ដូចគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន