(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះបានរិះគន់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី ក្រោម ក្របខណ្ឌនៃភាពជាដៃគូ AUKUS ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាទីក្រុងវ៉ាស៊ីនតោន គួរតែយកចិត្តទុកដាក់ចំពោះផលវិបាកដែលអាចនឹងកើតឡើងដោយសារ សម្ព័ន្ធភាព AUKUS រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន។ អូស្ត្រាលី កាលពីពេលថ្មីៗនេះបានបង់លុយ ៥០០លានដុល្លារក្នុងដំណាក់កាលដំបូង ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីទិញនាវាមុជទឹកនុយក្លេអ៊ែរ ក្រោមក្របខណ្ឌ AUKUS។

នៅក្រោម AUKUS អូស្ត្រាលីត្រូវបង់លុយឱ្យសហរដ្ឋអាមេរិក ៣ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកនុយក្លេអ៊ែរប្រភេទ Virginia-class ហើយដែលការប្រគល់អាចនឹងធ្វើឡើង នៅទសវត្សរ៍ឆ្នាំ២០៣០។ កូរ៉េខាងជើងវិញ ក៏បានថ្កោលទោសផងដែរលើកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង​ និងជប៉ុន ដោយហៅទំនាក់ទំនងត្រីភាគី បែបនេះថាជា «ណាតូអាស៊ី»