(ប៉េកាំង)៖ គោលនយោបាយ "តម្កល់សហរដ្ឋអាមេរិកជាចម្បង" បាននិងកំពុងវិវត្តទៅជាទង្វើអនុត្តរភាពខាងពន្ធគយ កាន់តែខ្លាំងឡើងៗ។ ករណីដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បានគំរាមកំហែងម៉ិកស៊ិកឱ្យយកពន្ធគយបន្ថែមលើ ទំនិញនាំចូលពីចិន ដើម្បីធ្វើឱ្យសហរដ្ឋ អាមេរិកលើកលែងពន្ធគយសម្រាប់ម៉ិកស៊ិក ដែលបានទទួលការចាប់អារម្មណ៍ ជាបន្តបន្ទាប់ពីសំណាក់មតិសាធារណៈអន្តរជាតិ។

ការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោក ដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការគំរាមកំហែងនិងបង្ខិតបង្ខំរបស់អាមេរិក ចំពោះប្រទេសម៉ិកស៊ិកឱ្យយកពន្ធបន្ថែមលើទំនិញចិន ហើយព្រួយបារម្ភថា វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។

ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៤%បានសម្គាល់ឃើញថា ការដែលម៉ិកស៊ិកគ្រោងនឹងយកពន្ធគយបន្ថែមលើ ប្រទេសចិនគឺដោយសារតែ ការដាក់សម្ពាធខាងពន្ធគយពីសហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,៤% បានសម្ដែងការព្រួយបារម្ភថា ប្រសិនបើម៉ិកស៊ិកយកពន្ធគយបន្ថែមលើប្រទេសផ្សេងទៀត ក្រោមសម្ពាធពីសហរដ្ឋអាមេរិក វានឹងជះឥទ្ធិពលអវិជ្ជមាននៅក្នុងសហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣% បានរិះគន់សហរដ្ឋអាមេរិក ដែលយកពន្ធគយដើម្បីធ្វើការគំរាមកំហែង និងបង្ខិតបង្ខំខាងសេដ្ឋកិច្ចទៅលើប្រទេសដទៃ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់ពាណិជ្ជកម្មនិងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះបានធ្វើឡើងលើវេទិកាជាភាសាអង់គ្លេស អេស្បាញ អារ៉ាប់ បារាំង និងរុស្ស៊ី របស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកនិយមលេងអ៊ីនធឺណិតបរទេសសរុបចំនួន ៦៦០៣ នាក់បានចូលរួមការស្ទង់មតិ និងបង្ហាញមតិយោបល់របស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន