(ប៉េកាំង)៖ “បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន ដែលទើបបញ្ចប់បានលេចចេញពាក្យថ្មី និងពាក្យពេញនិយមជាច្រើន ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មី ប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាងនូវឡូស៊ិកស៊ីជម្រៅ នៃការធ្វើបរិវត្តកម្មនិងអាប់ដេត នៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើក នៃការធ្វើទំនើបកម្មតាមបែបផែនចិន។
តើប្រទេសចិននឹងធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥? នៅពីក្រោយពាក្យថ្មី និងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅរបស់ប្រជាជន នឹងមានបម្រែបម្រួលយ៉ាងណា? សូមយក “បញ្ញាសិប្បនិម្មិត Embodied ”ជាឧទាហរណ៍។ បញ្ញាសិប្បនិម្មិត Embodied គឺមានន័យថា ដាក់បញ្ចូលបញ្ញាសិប្បនិម្មិតក្នុងអង្គភាពជាក់ស្តែង រូបសាស្ត្រដូចជាមនុស្សយន្តជាដើម ដែលផ្តល់សមត្ថភាពចាប់អារម្មណ៍ រៀនសូត្រនិងទាក់ទងជាមួយបរិយាកាស ដូចមនុស្សអ៊ីចឹងដល់ពួកគេ។
បច្ចុប្បន្ននេះ ក្នុងមហាសន្និបាតស្តីពីការអភិវឌ្ឍនិងច្នៃប្រឌិតថ្មី នៃឧស្សាហកម្មបញ្ញាសិប្បនិម្មិតក្រុងប៉េកាំងលើកទីបី មនុស្សយន្តឈ្មោះ Tian gong ដែលនាំមកដោយមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី នៃការរួមគ្នាកសាងមនុស្សយន្តបញ្ញាសិប្បនិម្មិត Embodied រវាងរដ្ឋនិងមូលដ្ឋានបានបង្ហាញពី សមត្ថភាពដាក់ផ្លែឈើខុសៗគ្នា ក្នុងចានដែលមានពណ៌ខុសគ្នា។ នៅក្រុមហ៊ុនស្វ័យប្រវត្តិកម្មមនុស្សយន្ត Xinsong ក្រុង Shenyang មនុស្សយន្តវៃឆ្លាត “អ្នកសរសេរអក្សរផ្ចង់”អាចវិភាគសំឡេងនិងមនោសញ្ចេតនារបស់អ្នកបញ្ជា សរសេរចេញនូវអក្សរផ្ចង់ដែលគេចង់បាន។
ការលើកឡើង “បញ្ញាសិប្បនិម្មិត Embodied ”ជាសញ្ញាកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតបានឈានចូលដំណាក់កាលថ្មី ដែលរួមបញ្ចូលភាពប្រឌិតនិងការពិតជាក់ស្តែង ដើម្បីជំរុញឱ្យគ្រឿងបរិក្ខារដូចជាមនុស្សយន្តវៃឆ្លាតជាដើម វិវឌ្ឍទៅកាន់ការសម្រេចចិត្តដោយម្ចាស់ការ។
“កំណែទម្រង់នៃផែនការចំណាយស្មើចំណូល(Zero-base Budgeting)” ក៏ជាពាក្យពេញនិយមដែលលេចចេញ ក្នុងមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះដែរ។ កំណែទម្រង់នៃផែនការចំណាយស្មើចំណូល គឺបំបាត់ចោលរូបមន្តរៀបចំថវិកាប្រពៃណី បង្ហាញភស្តុតាងថ្មីឡើងវិញពីសូន្យនូវភាពចាំបាច់ ប្រសិទ្ធភាពនិងអាទិភាព នៃផែនការចំណាយទាំងអស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចាត់ចែងធនធានហិរញ្ញវត្ថុ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា។
នៅឆ្នាំ២០២៣ តាមរយៈការវាយតម្លៃផែនការចំណាយស្មើចំណូល ក្រុងសៀងហៃបានប្រើប្រាស់ប្រាក់ទុនតម្លៃ ៣រយលានយាន់ប្រាក់ចិនដែលនឹងប្រើប្រាស់ សម្រាប់ពិព័រណ៍ទ្រង់ទ្រាយធំ តាមផែនការពីមុន ប្ដូរទៅគម្រោង “ថែទាំមនុស្សចាស់ដោយវៃឆ្លាតក្នុងសហគមន៍” ដែលគ្របដណ្តប់សេវាកម្មតាមដានសុវត្ថិភាពក្នុងផ្ទះ និងសេវាកម្មផ្តល់គ្រឿងឧបភោគបរិភោគ ចំពោះមនុស្សចាស់ជរាចំនួន២សែននាក់ ពោលគឺបានឆ្លើយតបដោយចំគោលដៅ ចំពោះតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន។ ក្រុង Shenzhen បានបង្វែរទុនទៅរក ឧស្សាហកម្មបញ្ញាសិប្បនិម្មិត តាមរយៈផែនការចំណាយស្មើចំណូល ដើម្បីជំរុញឱ្យបច្ចេកទេសគន្លឹះទទួលបានការវាយទម្លុះ។ កំណែទម្រង់នៃផែនការចំណាយ ស្មើចំណូលបានប្រើប្រាស់ប្រាក់ទុនលើកិច្ចការសំខាន់ជាបន្ទាន់ ដែលបន្ធូរបន្ថយកម្លាំងសម្ពាធហិរញ្ញវត្ថុផង ហើយក៏បង្កើនប្រសិទ្ធភាពនៃសេវាកម្មសាធារណៈផងដែរ។
ពាក្យថ្មីក្នុងវិស័យឧស្សាហកម្មងើបឡើងថ្មី ដូចជា បញ្ញាសិប្បនិម្មិត Embodied និងប្រព័ន្ធ៦G ជាដើមត្រូវសរសេរ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលជាលើកដំបូង គឺបង្ហាញពីនិន្នាការអភិវឌ្ឍន៍របស់ចិន ដែលកម្លាំងផលិតកម្មគុណភាពថ្មី កំពុងបង្កើតឡើងដោយល្បឿនលឿន ហើយការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ខាងឧស្សាហកម្មបានរួមបញ្ចូលគ្នា យ៉ាងឆាប់រហ័ស។
ពីទិសដៅស្រាវជ្រាវអំពី “បញ្ញាសិប្បនិម្មិត Embodied ” តម្រិះប្រាជ្ញាអភិបាលកិច្ចនៃ“ផែនការចំណាយស្មើចំណូល” កម្លាំងរស់រវើកច្នៃប្រឌិតថ្មីនៃ“សហគ្រាស Gazella ”ដល់ការកំណត់ទិសដៅសរុបខាងគុណតម្លៃស្តីពី “ការវិនិយោគលើមនុស្ស” ការលេចចេញពាក្យថ្មីទាំងនេះ បានធ្វើឱ្យយើងឃើញប្រទេសចិនមួយដែលតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនមួយ ដែលពោរពេញ ទៅដោយកម្លាំងរស់រវើកនិងការច្នៃប្រឌិតថ្មី និងប្រទេសចិនមួយដែលខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ ពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ ក៏បានបង្ហាញពីភាពរស់រវើក នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានឆ្លុះបញ្ចាំងពីសន្ទុះកើនឡើងនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន