(ប៉េកាំង)៖ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងថា "បរិមាណចំណាយថាមពលនៃផលិតផលក្នុងស្រុក សរុបគិតជាឯកតារបស់ចិនក្នុងមួយឆ្នាំកន្លងទៅនេះ បានធ្លាក់ចុះជាង ៣ ភាគរយ" ហើយបានចាត់ទុក" ការចំណាយថាមពលនៃផលិតផលក្នុងស្រុក សរុបគិតជាឯកតាធ្លាក់ចុះជាង ៣ ភាគរយ"និងគុណភាពនៃបរិស្ថានអេកូឡូស៊ី ត្រូវបានកែលម្អជាបន្តបន្ទាប់ជា គោលដៅរំពឹងទុកសំខាន់ៗ សម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៥ ដែលបានបង្ហាញថា ប្រទេសចិនចិនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេ ក្នុងការដើរតាមផ្លូវដែលតម្កល់ការអភិវឌ្ឍអេកូឡូស៊ី ជាអាទិភាពនិងធ្វើការអភិវឌ្ឍបៃតង ហើយបន្តធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធឧស្សាហកម្មនិងថាមពល ក៏ដូចជាពន្លឿនការធ្វើបរិវត្តកម្មបៃតងនៃវិធីអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យភាពបៃតងក្លាយទៅជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន។

ឥស្សរជនជំនាញជាច្រើនរូបសម្គាល់ឃើញថា រដ្ឋាភិបាលចិនបាននិងកំពុងលើកកម្ពស់គុណភាព នៃកំណើនតាមរយៈការអភិវឌ្ឍបៃតង ឧស្សាហកម្មជាច្រើនដូចជាសំណង់បៃតង ថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ថាមពលប្រព័ន្ធ PV ការផ្ទុកថាមពលបែបថ្មីនិងថាមពលអ៊ីដ្រូសែនជាដើម នឹងអបអរទទួលលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានផ្តល់ការទ្រទ្រង់គិតជាមធ្យម ៦,១ ភាគរយចំពោះកំណើនសេដ្ឋកិច្ច តាមរយៈកំណើនប្រើប្រាស់ថាមពល គិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣,៣ ភាគរយ ហើយបរិមាណប្រើប្រាស់ថាមពលនៃផលិតផលក្នុងស្រុកសរុបគិតជាឯកតាក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះជាង ២៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១២ ដែល"បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការធ្លាក់ចុះលឿនបំផុត នៃការប្រើប្រាស់ថាមពលនៅទូទាំងពលពិភពលោក" ។ លោក Michael Greenstone សេដ្ឋវិទូអាមេរិកដែលបាននិងកំពុង សិក្សាស្រាវជ្រាវពីគោលនយោបាយថាមពលសកលជាយូរមកហើយ បានវាយតម្លៃថា "ក្នុងប្រវត្តិសាស្ត្រពិភពលោក យើងមិនបានរកឃើញឧទាហរណ៍ណាមួយដែលប្រទេសផ្សេងទៀត អាចធ្វើដូចប្រទេសចិននោះឡើយដែលបានកាត់បន្ថយ ការបំពុលយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីបែបនេះ"។

ភាពបៃតងគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងថា ត្រូវធ្វើឱ្យយន្តការអភិវឌ្ឍន៍បែបបៃតង និងកាបូនទាបមានសុក្រឹតភាព កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ នូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម»ដែលបានធ្វើការរៀបចំចាត់ចែងជា ប្រព័ន្ធចំពោះការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ។

ដោយឡែកកាលពីខែសីហា ឆ្នាំដដែល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅស ស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ ប្រទេសចិន»ដោយបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពល របស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំ កន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការអភិវឌ្ឍបៃតងសកល និងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ។ ក្រោមការជំរុញដោយឯកភាពរបស់គោលនយោបាយមួយចំនួន ប្រទេសចិនពោរពេញទៅដោយភាពរស់រវើកយ៉ាងពេញលេញ។

នៅក្នុងក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិចិនប្រចាំនៅខេត្តយូណាន ដែលស្ថិតនៅក្រុងគួនមីង ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាលដូចជាការច្រោះចោលប្រេង គីមីជីវសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល៨០ភាគរយ អាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញខណៈពេលហូរចាក់ទៅផ្នែកខាងលើ ។ "មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារ មួយតំណក់ហូរចូលក្នុងទន្លេ" នេះជាការបង្ហាញជាក់ស្តែងនៃការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។

ភាពបៃតងក៏រឹតតែជាលក្ខណៈពិសេសពីឬសគល់របស់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ផងដែរ ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV នៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនី ដើរដោយកម្លាំងខ្យល់ធំជាងគេនៅអាស៊ីកណ្តាល និងស្ថានីយវារីអគ្គិសនីដែលសាងសង់នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងអំពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់ការប្រើប្រាស់ ថាមពលស្អាតដែលបានផ្តល់ ការទ្រទ្រង់ដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍទំនើបកម្ម របស់ប្រទេសទាំងនេះ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតសហព័ន្ធអន្តរជាតិស្តីពីការអភិវឌ្ឍបៃតង "ខ្សែក្រវាត់និងផ្លូវ" ជាមួយដៃគូសហប្រតិបតិ្តការចំនួនជាង ១៥០ នៃប្រទេសជាង ៤០ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ ខាងថាមពល "ខ្សែក្រវាត់និងផ្លូវ" ជាមួយប្រទេសចំនួន ៣២ ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនី ដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។ល។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រការទាំងនេះបានបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកដ៏សំខាន់ ទាំងទស្សនៈគោលនយោបាយ ទាំងការរចនាគម្រោង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប និងការអភិវឌ្ឍជានិរន្តរភាពសកល។

ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពី ការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ឱ្យចូលក្នុងគន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើននៃការប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាល គឺ ដំណើរការផលិតអគ្គិសនីដោយថាមពលស្អាតថ្មី ហើយចំណុះថាមពលដែលអាចកកើតឡើងវិញ ប្រចាំឆ្នាំមានសមាមាត្រលើសពី ៤០ ភាគរយលើទូទាំងពិភពលោក ។ល។

នាពេលបច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលកកើតឡើងវិញ និងជាប្រទេសផលិតគ្រឿងបរិក្ខារខាងថាមពលកកើតឡើងវិញ ដ៏ធំបំផុតលើទូទាំងពិភពលោកដោយបានផលិត នូវផលិតផលថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យ ដែលបានផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធ នៃអតិផរណាសកល។ តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពល មិនមែនហ្វូស៊ីលសកលបានកើនឡើងពី ១៣,៦ ភាគរយដល់ ១៨,៥ ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិន គឺ ៤៥,២ ភាគរយ ។ ថ្លៃដើមប្រើប្រាស់អគ្គិសនីនៃគម្រោងប្រើប្រាស់អគ្គិសនី ដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលគិតជាមធ្យមក្នុងមួយគីឡូវ៉ាត់ម៉ោង បានធ្លាក់ចុះលើសពី ៦០ ភាគរយនិង ៨០ ភាគរយដោយឡែកពីគ្នា ក្នុងនោះភាគច្រើន គឺជាការរួមចំណែករបស់ចិន។

ការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាខឿនទ្រទ្រង់ដ៏សំខាន់។ ចាប់ពីឆ្នាំ ២០១៣មក ដោយផ្អែកលើការច្នៃប្រឌិតថ្មី ខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏មានសុក្រឹតភាព ការប្រកួតប្រជែងទីផ្សារដ៏ពេញលេញ និងឧត្តមភាពខាងទីផ្សារ ដែលមានទ្រង់ទ្រាយធំ ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿន ផ្នែកឧស្សាហកម្មថាមពលថ្មី ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែប បានរួមចំណែកសម្រាប់ការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុរបស់បណ្តាប្រទេសនានា លើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។

មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិច បានឃោសនាបំប៉ោងជាបន្តបន្ទាប់អំពី "អតិរេកផលិតកម្ម" របស់ប្រទេសចិន។ បណ្តាញទូរទស្សន៍សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្លាប់បានធ្វើការស្ទង់ប្រជាមតិនៅសកលលោកមួយលើក ដោយបង្ហាញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោក ចំនួន ៨៨,៦២ ភាគរយទទួលស្គាល់ពីការរួមចំណែករបស់ឧស្សាហកម្មថាមពលថ្មី នៃប្រទេសចិនចំពោះសេដ្ឋកិច្ចសកល និងការអភិវឌ្ឍបៃតងសកល។

ការស្ទង់ប្រជាមតិលើកនេះបានរកឃើញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន ៨៤,៨៦ ភាគរយសម្គាល់ឃើញថា បច្ចេកទេសនិងផលតិផលនៃថាមពលថ្មី នៅតែមានតម្រូវការនិងសក្តានុពលយ៉ាងខ្លាំង ក្នុងទីផ្សារសកលដដែល សម្រាប់មតិដែលថា"អតិរេក" គឺ គ្មានទីសំអាងទាល់តែសោះ ។ ប្រការដែលគួរលើកឡើងនោះគឺ ឧត្តមភាពខាងឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិន គឺទទួលបានដោយពឹងផ្អែកលើ សមត្ថភាពពិតប្រាកដរបស់ខ្លួន វាបានបង្កើតឡើងតាមរយៈការប្រកួតប្រជែងដ៏ពេញលេញក្នុងទីផ្សារ តែមិនមែនពឹងផ្អែកលើឧបត្ថម្ភកធន របស់រដ្ឋាភិបាលនោះឡើយ។

ប្រទេសចិនបាននិងកំពុងដើរតាមផ្លូវដែលតម្កល់ ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាព និងធ្វើការអភិវឌ្ឍបៃតងយ៉ាងមុតមាំមិនងាករេ ការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនា នឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗ ហើយភាពបៃតងនឹងក្លាយជាលក្ខណៈពិសេសពី ឬសគល់ដ៏លេចធ្លោ នៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត៕

វិទ្យុមិត្តភាពកម្ពុជាចិន