(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២៧ ខែមីនា លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកា Boao សម្រាប់អាស៊ីដែលប្រព្រឹតិ្តទៅនៅក្រុង Boao ខេត្តហៃណាន ព្រមទាំងថ្លែងសុន្ទរកថាក្រោមប្រធានបទ «រួមគ្នាឆ្លើយតបនឹងការប្រឈមសកល រួមគ្នាកសាងផ្ទះអាស៊ី»

លោក Ding Xuexiang បានថ្លែងថា ឆ្នាំនេះជាខួប១០ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិត ស្តីពីការកសាងសហគមន៍រួមវាសនារបស់អាស៊ី។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាភាគីនានា ការកសាងសហគមន៍រួមវាសនា របស់អាស៊ីទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដំណើរវិវឌ្ឍន៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ត្រូវបានជំរុញយ៉ាងប្រាកដប្រជា បណ្តាញតភ្ជាប់គ្នាកាន់តែមានសុក្រឹតភាពជាបន្តបន្ទាប់ អនុបាតសេដ្ឋកិច្ចអាស៊ី បានកើនឡើង ដោយនឹងនរក្នុងចំណោមសេដ្ឋកិច្ចសកល ស្របនឹងពេលដែលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន អាស៊ីក៏បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរួម របស់សកលលោកផងដែរ។

លោក Ding Xuexiang បានគូសបញ្ជាក់ថា ការដំណើរការនៃសេដ្ឋកិច្ចជាតិចិនបានរក្សាភាពនឹងនរ ហើយនិន្នាការងើបឡើងវិញ មានភាពកាន់តែរឹងមាំ កម្លាំងចលករខាងការអភិវឌ្ឍ បែបច្នៃប្រឌិតថ្មីក៏មានភាពកាន់តែខ្លាំងក្លា បរិយាកាសប្រកបអាជីវកម្ម កាន់តែមានសុក្រឹតភាព ប្រទេសចិនមានជំនឿចិត្តអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ហើយនឹងបំពេញបន្ថែមភាពប្រាកដប្រជា កាន់តែច្រើន ដល់សេដ្ឋកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន