(សិង្ហបុរី)៖ កាកបាទក្រហមសិង្ហបុរី (SRC) បានសន្យាថាផ្តល់ថវិកា ១១១ ៨៥០ដុល្លារអាមេរិក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៃគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ ២០២៥។

ជំនួយនេះរួមបញ្ចូលទាំងការចែកចាយសម្ភារៈសំខាន់ៗដូចជា អាហារ ទឹក ភួយ ក្រណាត់ និងសម្ភារៈអនាម័យ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងសមាគមកាកបាទក្រហមថៃ។ ជាមួយគ្នានេះ ការរៃអង្គាសថវិកាជាសាធារណៈក៏នឹងត្រូវធ្វេីឡេីងក្នុងពេលឆាប់ៗផងដែរ ដោយព័ត៌មានលម្អិតនឹងចែករំលែកតាមគេហទំព័ររបស់កាកបាទក្រហមសិង្ហបុរី។

ប្រធាន និងជានាយកប្រតិបត្តិ SRC លោក Benjamin William និយាយថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកាកបាទក្រហម ដើម្បីធានាថាជំនួយទៅដល់អ្នកដែលត្រូវការបំផុត។ ខ្ញុំសូមអំពាវនាវដល់សាធារណជនចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រសប្តាហ៍នេះ បានបណ្តាលមនុស្សស្លាប់កេីនឡេីងជាង ១ ០០០នាក់ និងរបួសជិត ២ ៤០០នាក់។ ដោយឡែកការរញ្ជួយដីក៏បានបង្កឱ្យរញ្ជួយនៅក្នុងប្រទេសថៃផងដែរ ដោយសម្លាប់មនុស្ស ១០នាក់ និងបាត់ខ្លួនជាង ១០០នាក់៕