(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែមីនា នៅក្រុង សានយ៉ា ខេត្តហៃណាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន វិទ្យាស្ថានស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ HuaYang បានរួមគ្នារៀបចំធ្វើពិធីបង្កើតគណៈកម្មាធីការ អ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ ចំពោះសមុទ្រចិនខាងត្បូង»។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ប្រកាន់ខ្ជាប់ការធ្វើជាអ្នកផ្សព្វផ្សាយស្មារតីសន្តិភាព អ្នកកត់ត្រាពីកិច្ចសហប្រតិបតិ្តការជាក់ស្តែង និងអ្នកជំរុញការអភិវឌ្ឍឈ្នះ-ឈ្នះរបស់សមុទ្រចិនខាងត្បូង។ ការបង្កើតគណៈកម្មាធីការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង ជាវិធានការច្នៃប្រឌិតថ្មីមួយ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្នុងន័យអនុវត្តជាក់ស្តែងនូវគំនិតវប្បធម៌របស់លោក Xi Jinping គំនិតការទូតរបស់លោក Xi Jinping ក៏ដូចជាជំរុញការកសាង សហគមន៍រួមវាសនារបស់មហាសមុទ្រផងដែរ ។ រំពឹងថាអាចចាប់ដៃជាមួយមិត្តរួមអាជីពនៃគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ត្រួសត្រាយនិងធ្វើការច្នៃប្រឌិតថ្មី ដើម្បីរួមចំណែកក្នុងការកសាង សមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព សមុទ្រមិត្តភាពនិងសមុទ្រសហប្រតិបតិ្តការ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ។
ក្នុងពិធីលើកនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់ អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង» ។ របាយការណ៍នេះបានបង្ហាញថា ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍ បានឯកភាពគ្នាកម្រិតខ្ពស់ចមពោះ ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង តាមរយៈមធ្យោបាយការទូត កិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ព្រមទាំងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង៕
វិទ្យុមិត្តភាពកម្ពុជាចិន