(ភ្នំពេញ)៖ ប្រវត្តិនៃនាឡិកាចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៦ ក្នុងប៉ែកអ៉ឺរ៉ុបដោយវាបានវិវត្តខ្លួនពីនាឡិកាអាចធ្វើការចល័តទីតាំង បានដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសតវត្សទី១៥ ។ ការវិវត្តន៌នាឡិកាក្នងអំឡុងសតវត្សរ៍ទី ១៦ ដល់ពាក់កណ្តាលសតវត្សរ៍ទី២០ គឺវាជាវត្ថុធាតុមេកានិចទាំងអស់ដែលបំពាក់ដោយខ្សែមេដែក ដោយមានកាំទ្រនិចចង្អុលជារង្វិលឲ្យដឹងពីពេលវេលា។
យោងតាមគណនីច្បាប់ដើមមួយបានឲ្យដឹងថាពាក្យ «Watch» គឺបានមកពីពាក្យ «Woecce» ដែលជាពាក្យនៃដើមកំណើតភាសាអង់គ្លេសជាយូរលង់ណាស់មកហើយ គឺមានន័យថា «អ្នកយាម» ពីព្រោះពួកគេគឺមានតួនាទីឃ្លាំមើលបែបបទសកម្មភាពក្នុងទីក្រុងគ្រប់ថារៈពេលវេលាទាំងអស់។ ជាមួយគ្នាផងដែរក៏មានមតិផ្សេងទៀតយល់ថា ពាក្យនេះគឺបានមកពីនាវិកមួយរូបនៅក្នុងសតវត្សរ៍ទី ១៧ ដែលបានប្រើប្រាស់យន្តការសម្រាប់កំណត់ពេលវេលានៃការចុះចតសំពៅរបស់ពួកគេ។
នាឡិកាដៃដើមដំបូងបង្អស់ត្រូវបានធ្វើឡើងពីលោក Peter Henlein ក្នុងឆ្នាំ ១៥០៥ នាឡិកាវ័យចំណាស់បំផុតនេះដែលគ្រប់គ្នាហៅថានាឡិកា «Pomander» គឺជាកម្មសិទ្ធិរបស់លោក Philip Melanchthon ដែលពេលនេះត្រូវបានរក្សារូបរាងទុកនៅក្នុងសារមន្ទីរសិល្បៈ Walters នៃទីក្រុងបាល់ទិម័រ។ នាឡិកាដៃដំបូងបង្អស់ត្រូវបានផលិតនៅសតវត្សរ៍ទី១៦ ចាប់ផ្ដើមឡើងពីប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុងចំនួនពីរគឺ Numremberg និងទីក្រុង Augsburg ដែលត្រូវរចនាទំហំរូបរាងឡើងដោយប្រើប្រាស់រូបរាងនាឡិកាដៃនិងនាឡិកាប៉ោតរួមបញ្ចូល។
នាឡិកាប្រភេទចល័តនេះអាចបង្កើតឡើងជោគជ័យបានដោយសារការផ្គត់ផ្គង់ឧបករណ៍សម្ភារៈគ្រឿងចក្រល្អៗនាសម័យដើមសតវត្សទី១៥ នេះឯង។ លោក Peter Henlein ជាអ្នកផលិតប្រចាំទីក្រុង Numremberg គ្រប់គ្នាតែងចាត់ទុករូបលោកគឺជាអ្នកបង្កើតរូបរាងនាឡិកាលើកដំបូងបង្អស់។ លោកគឺជាសិប្បករជនជាតិអាឡឺម៉ង់មួយរូបដែលបានផលិតប្រភេទ «នាឡិកាដៃ» សម្រាប់ជាគ្រឿងតុបតែងលំអរបំពាក់នៅលើខ្លួនមនុស្សជាលើកដំបូងនាសម័យនោះ។ កិត្តិនាមរបស់លោកត្រូវបានទទួលស្គាល់អនុម័ត្តដោយលោក Johann Cochläus ក្នងឆ្នាំ ១៥១១។
លោក Peter Henlein គឺជាអ្នករចនាច្នៃម៉ូតវ័យក្មេងមួយរូបដែលតែងទទួលបានការកោតសរសើរពីគ្រូបង្រៀនក៏ដូចជា សាស្រ្តចារ្យគណិតវិទ្យាជាដើមចំពោះភាពឆ្លាតវ័យរបស់រូបលោក។ ដោយសាររូបលោកអាចកែច្នៃនូវសណ្ឋានទ្រង់ទ្រាយជាច្រើនដូចជាពីរូបរាងលោហធាតុធម្មតា ឲ្យក្លាយទៅជាទម្រង់នាឡិកាដៃទៀតផង។
បើទោះយ៉ាងនេះក្ដី គឺមានវត្តមានផលិតករនាឡិកាជាច្រើនក្នុងប្រទេសអាល្លឺម៉ង់នាកំឡុងពេលនោះ ដែលធ្វើឲ្យពុំមានភ័ស្តុតាងណាមួយបញ្ជាក់បាននោះទេថា លោក Henlein គឺជាជនដំបូងដែលបានរកវាឃើញ។
ក្នុងទសវត្សឆ្នាំ១៩៦០ នាឡិកាដែលត្រូវបានផលិតដោយប្រើប្រាស់ថាមពលអគ្គីសនី ដែលអាចធ្វើការបង្ហាញម៉ោងនិងនាទីបាននៅលើកញ្ជក់គ្រីស្តាល់មួយប្រភេទ ដែលត្រង់ចំណុចនេះអាចបញ្ជាក់បានពីការវិវត្តន៍រីកចម្រើនឡើងយ៉ាងខ្លាំងសម្រាប់វិស័យឧស្សាហកម្មនេះ។ នាកំឡុងទសវត្សឆ្នាំ១៩៨០ នាឡិកាថ្មគ្រីស្តាល់ប្រភេទនេះបានធ្វើការ វាយលុកគ្របដណ្ដប់ទីផ្សារនាឡិកាប្រភេទផ្សេងៗទាំងស្រុង ដែលនាំឲ្យមហាជនគ្រប់គ្នាហៅព្រឹត្តិការណ៍ដែលកើតឡើងនោះថា «វិបត្តវត្តមានរបស់ថ្មគ្រីស្តាល់»៕