(បរទេស)៖ នៅជុំវិញពិភពលោកយើងនេះ មានការកសាងរូបសំណាកជាច្រើន ហើយអ្នកចង់ដឹងទេថា តើរូបសំណាកមួយណា ដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់។ ដ្បិតរូបសំណាកខ្ពស់ៗបំផុត ភាគច្រើនជារូបព្រះពុទ្ធ និងព្រះម៉ែគង់ស៉ីអ៉ីមក៏ដោយ នៅបច្ចុប្បន្ននេះ រូបសំណាកដែលខ្ពស់ដាច់គេតែម្តងលើលោក មិនមែនជារូបសំណាកតំណាងឲ្យព្រះទាំងពីរអង្គនេះឡើយ។
* រូបសំណាកព្រះវិស្ណុជិះសត្វគ្រុឌនៅកោះបាលី, ឥណ្ឌូណេស៉ី (កម្ពស់៧៥ម៉ែត្រ, សរុបទាំងខឿនទម្រគឺ១២១ម៉ែត្រ, សង់ហើយឆ្នាំ២០១៨)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅទីអារ៉ាម Tsz Shan, ចិន (កម្ពស់៧៦ម៉ែត្រ, សង់ហើយ២០១២)
* រូបសំណាកព្រះ Dizang នៅភ្នំ Jiuhua, ចិន (កម្ពស់៧៦ម៉ែត្រ, សង់ហើយ២០១២)
* រូបសំណាកព្រះពុទ្ធនៅរដ្ឋ Mon, មីយ៉ាន់ម៉ា (កម្ពស់ជិត៧៨ម៉ែត្រ, សង់ហើយឆ្នាំ២០១៩)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្ត Hainan, ចិន (កម្ពស់៧៨ម៉ែត្រ, សង់ហើយឆ្នាំ២០០៥)
* រូបសំណាកព្រះពុទ្ធ នៅខេត្ត Jiangsu, ចិន (កម្ពស់៧៩ម៉ែត្រ, សង់ហើយឆ្នាំ១៩៩៦)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្ត Hyogo, ជប៉ុន (កម្ពស់៨០ម៉ែត្រ, សង់ហើយឆ្នាំ១៩៨២)
* រូបសំណាកមាតាដែនដីប្រទេសរុស្ស៉ី នៅតំបន់ Volgograd, រុស្ស៉ី (កម្ពស់៨៥ម៉ែត្រ, សង់ហើយឆ្នាំ១៩៦៧)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្ត Hokkaido, ជប៉ុន (កម្ពស់៨៨ម៉ែត្រ, សង់ហើយឆ្នាំ១៩៨៩)
* រូបសំណាកព្រះពុទ្ធនៅខេត្ត Ang Thong, ថៃ (កម្ពស់៩២ម៉ែត្រ, សង់ហើយឆ្នាំ២០០៨)
* រូបសំណាកលោក Peter the Great នៅទីក្រុងម៉ូស្គូ, រុស្ស៉ី (កម្ពស់៩៨ម៉ែត្រ, សង់ហើយឆ្នាំ១៩៩៧)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីមដៃ១ពាន់ នៅខេត្ត Hunan, ចិន (កម្ពស់៩៩ម៉ែត្រ, សង់ហើយឆ្នាំ២០០៩)
* រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្ត Miyagi, ជប៉ុន (កម្ពស់១០០ម៉ែត្រ, សង់ហើយឆ្នាំ១៩៩១)
* រូបសំណាកព្រះពុទ្ធ នៅខេត្ត Ibaraki, ជប៉ុន (កម្ពស់១០០ម៉ែត្រ, សរុបទាំងខឿនទម្រគឺ១២០ម៉ែត្រ, សង់ហើយឆ្នាំ១៩៩៣)
* រូបសំណាកព្រះពុទ្ធ នៅតំបន់ Sagaing, មីយ៉ាន់ម៉ា (កម្ពស់ជាង១១៥ម៉ែត្រ, សរុបទាំងខឿនទម្រគឺជិត១៣០ម៉ែត្រ, សង់ហើយឆ្នាំ២០០៨)
* រូបសំណាកព្រះពុទ្ធ នៅខេត្ត Henan, ចិន (កម្ពស់១២៨ម៉ែត្រ, សរុបទាំងខឿនទម្រគឺ២០៨ម៉ែត្រ, សង់ហើយឆ្នាំ២០០៨)
* រូបសំណាកវីរជន Sardar Vallabhbhai Patel នៅរដ្ឋ Gujarat, ឥណ្ឌា (កម្ពស់១៨២ម៉ែត្រ ដែលខ្ពស់ជាងគេបំផុតនៅសព្វថ្ងៃនេះ, សរុបទាំងខឿនទម្រគឺ២៤០ម៉ែត្រ, សង់ហើយឆ្នាំ២០១៨)៕