(ពិភពលោក)៖ ការប្រើប្រាស់ និងការផលិតថាមពលប្រេងឥន្ធនៈពិតជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយយោងទៅតាមសកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់របស់ប្រទេសនីមួយៗ។ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគេ ហើយប្រទេសណាខ្លះដែលផលិតថាមពលបានច្រើនជាងគេ?
បើនិយាយពីការផលិតថាមពល គឺប្រទេសចិន ជាប្រទេសដែលផលិតថាមពលបានច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់មកមានសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា។ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការ The Shift Project។
ប៉ុន្តែបើនិយាយពីប្រទេសដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគេវិញ គឺនៅសហរដ្ឋអាមេរិក ដែលមានការប្រើប្រាស់ជាមធ្យមអស់ប្រមាណ ២០.៥៤ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទិន្នន័យរបស់អង្គភាពវិភាគ និងគ្រប់គ្រងទិន្នន័យថាមពលអន្តរជាតិ (EIA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្ទាល់តែម្ដង។
បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសចិន ដែលប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមអស់ប្រមាណ ១៤ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈប្រទេសជប៉ុនមានការប្រើប្រាស់ជាមធ្យមប្រមាណជិត ៤ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
ក្រៅពីនេះ ប្រទេសឥណ្ឌា និងរុស្ស៉ី ក៏ជាប្រទេសដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនបន្ទាប់ពីប្រទេសទាំង ៣ ខាងលើផងដែរ៕