(ភ្នំពេញ)៖ ការធ្វើកំណាយបុរាណវិទ្យា គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដែលផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះអរិយធម៌អតីតកាល និងបានធ្វើឱ្យមនុស្សបច្ចុប្បន្នបានយល់ដឹងពីអរិយធម៌អតីតកាល របៀបរស់នៅ ជំនឿ និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់មនុស្សពីអតីតកាល។ តាមរយៈការសិក្សាវត្ថុបុរាណ និងទីតាំងរបស់បុព្វបុរស អ្នកបុរាណវត្ថុវិទូអាចចងក្រងឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសារៈសំខាន់ជាច្រើនទៀត។

ខាងក្រោមនេះជាទីតាំងបុរាណដ្ឋានដែលត្រូវបានធ្វើកំណាយបុរាណវិទ្យាដោយជោគជ័យ៖

១. ប្រាសាទ Parthenon ស្ថិតនៅប្រទេសក្រិក

២. ស្ថានីយបុរេប្រវត្តិ Stonehenge ស្ថិតនៅចក្រភពអង់គ្លេស

៣. ប្រាសាទបុរោពុទ្ធោ Borobudur ស្ថិតនៅប្រទេសឥណ្ឌូណេស៉ី

៤. ប្រាសាទម៉ាឈូពីឈូ Macchu Picchu ស្ថិតនៅប្រទេសប៉េរ៉ូ

៥. មហាកំពែងចិន Great Wall ស្ថិតនៅប្រទេសចិន

៦. ប្រាសាទអង្គរវត្ត Angkor Wat ស្ថិតនៅប្រទេសកម្ពុជា

៧. ចម្លាក់ស្ព្រីង Sphrinx ស្ថិតនៅប្រទេសអេហ្ស៉ីប

៨. ប្រាសាទហ្ស៉ីគហ្គូរ៉ាត់ Ziggurat ស្ថិតនៅប្រទេសអ៉ីរ៉ង់

៩. ប្រាសាទឈីឈិនអ៉ីតហ្សា Chinchen Itza ស្ថិតនៅប្រទេសម៉ិកស៉ិក

១០. មហាវិហារថាច្មាហាល់ Tajmahal ស្ថិតនៅប្រទេសឥណ្ឌា

១១. ទីក្រុងបុរាណប៉ុមប៉េអ៉ី Pompeii ស្ថិតនៅប្រទេសអ៉ីតាលី

១២. ប្រាសាទចាម្ប៍ពោធិ៍នគរ Po Nagar ស្ថិតនៅប្រទេសវៀតណាម