(ភ្នំពេញ)៖ The Great Stupa at Sanchi គឺជាចេតិយព្រះពុទ្ធបរមគ្រូដែលមានអាយុកាលចាស់ជាងគេលើពិភពលោក និងជាវិមានដ៏សំខាន់នៃស្ថាបត្យកម្មឥណ្ឌា។ ចេតិយនេះត្រូវបានប្រតិស្ឋានឡើងដោយព្រះចៅអធិរាជអសោក នៃរាជវង្សមោរិយៈ នៅសតវត្សទី៣មុនគ.ស មានន័យថា មកទល់ពេលនេះមានអាយុកាលប្រមាណជាង៥ពាន់ឆ្នាំមកហើយ។
បច្ចុប្បន្ន The Great Stupa at Sanchi ស្ថិតនៅរដ្ឋមធ្យប្រទេស (Madhya Pradesh) ភាគកណ្ដាលប្រទេសឥណ្ឌា។
គួរជម្រាបថា សញ្ញាតោ៣ជាប់គ្នា ដែលជាត្រាផែនដីរបស់ប្រទេសឥណ្ឌាបច្ចុប្បន្ន គឺយកលំនាំតាមចម្លាក់ដើមនៅទីចេតិយចំណាស់ជាងគេនេះឯង៕