(ភ្នំពេញ)៖ ក្នុងចំណោមសត្វល្អិតទាំងអស់ គ្មានសត្វណាដែលមានផ្ដល់ប្រយោជន៍ដល់មនុស្សជាងសត្វឃ្មុំឡើយ ខណៈមនុស្សបានចិញ្ចឹមនិងទាញយកប្រយោជន៍ពីសត្វល្អិតប្រភេទនេះយ៉ាងច្រើន តាមរយៈទឹកឃ្មុំ។
សត្វឃ្មុំមានក្រពះចំនួន២ដាច់ដោយឡែកពីគ្នា។ ក្រពះមួយ គឺជាក្រពះពិសេស ភាសាអង់គ្លេសហៅថា Honey stomach ឬ Crop ដែលមានតួនាទីចម្បងក្នុងការរក្សាទុកទឹកដមផ្កា ដើម្បីអាចឱ្យពួកវានាំយកទឹកដមនោះទៅកាន់សម្បុក។ ចំណែកក្រពះមួយទៀត គឺជាក្រពះធម្មតាសម្រាប់ផ្ទុកនិងរំលាយអាហារ។
សត្វឃ្មុំជាធម្មតា មានអាយុមិនលើសពី៤០ថ្ងៃទេ ហើយក្នុងមួយអាយុជីវិតរបស់វា វាអាចបឺតជញ្ជក់ទឹកលម្អងពីផ្កាយ៉ាងហោចចំនួន១,០០០ទង និងផលិតទឹកឃ្មុំបានត្រឹមមួយស្រាបព្រាប៉ុណ្ណោះ៕