(ភ្នំពេញ)៖ សាកលវិទ្យាល័យល្បីខាងគុណភាពអប់រំនៅកម្ពុជា AUPP បានប្រកាសនៅល្ងាចថៃ្ងអង្គារនេះថា ការដាក់ពាក្យសុំអាហាររូបករណ៌នៅ AUPP ត្រូវបានបិទហើយ តែសិស្សដែលបង់ប្រាក់អាចបន្តដាក់ពាក្យរហូតដល់ចុងខែ ។
សេចក្តីប្រកាសពត៌មានរបស់ AUPP ដែល Fresh News ទើបទទួលបានមុននេះ បានឲ្យដឹងថា មានសិស្សនិទេ្ទស A និង B ជិត ៣០០ នាក់បានដាក់ពាក្យសុំរៀននៅ AUPP តែចំនួនពិតប្រាកដដែលត្រូវបានអាហាររូបករណ៍ មិនទានច្បាស់នៅឡើយទេ ព្រោះពួកគាត់ត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកអាហាររូបករណ៍ ១០០%, ៧៥%, ៥០% និង ២៥% ។
ដោយឡែកចំពោះប្អូនៗ និងក្មួយៗដែលប្រឡងជាប់បាក់ឌុបទាំងអស់ចាប់ពីនិទេ្ទស A ដល់ E ហើយមានបំណងរៀននៅ AUPP តាមរយៈការបង់ប្រាក់ សូមអញ្ជើញមកសាកសួរព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការសិក្សានៅទីនេះ រហូតដល់ថែ្ងទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ តាមរយៈ
Telephone: +855 23 990 023 | 012898124 | 078628441
Email: [email protected] | www.aupp.edu.kh
បញ្ជាក់៖ ឆ្នាំសិក្សាថ្មីនៅ AUPP នឹងចាប់ផ្តើមនៅថៃ្ងទី០៥ ខែតុលា ឆ្នាំ២០១៥ ៕