(ភ្នំពេញ)៖ ហាង Global House ដ៏ធំលើកដំបូងបង្អស់នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់ការដាក់លក់នូវផលិតផលគ្រឿងសំណង់ និងសម្ភារ ផ្ទះបាយដ៏ទំនើបៗគ្រប់ប្រភេទ។
ពិធីបើកសម្ពោធនេះ បានធ្វើឡើងក្រោមការចូលរួមជាអធិបតីភាពពីសំណាក់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ចំពោះវត្តមាន Global House នៅប្រទេសកម្ពុជានេះ មានការសហការគ្នារវាងវិនិយោគិនប្រទេសថៃ លោក Witoon Suriyawanakul ជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ប្រធានក្រុម LypGroup ដែលបាននាំយកនូវទំនិញរាប់សែនមុខពីបណ្ដាប្រទេសធំៗ លើសកលលោកមកដាក់លក់ក្នុងហាងតែមួយ និងអាចធ្វើឲ្យលោកអ្នកមានភាពងាយស្រួល ចំណេញពេលវេលានិងទទួលបានតម្លៃថោកសមរម្យ។
បើតាមការបញ្ជាក់ឲ្យដឹងពីខាងក្រុមហ៊ុន បានលើកឡើងថាថាហាង Global House ត្រូវបានកើតឡើងមានរយៈពេលប្រមាណ២០ឆ្នាំ និងអាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង៦០សាខាទូទាំងប្រទេសថៃ នឹងបានបោះជំហ៊ានក្រៅប្រទេសលើកដំបូងរបស់ខ្លួនមកកាន់ទឹកដីប្រទេសកម្ពុជានៅចុងឆ្នាំ២០១៨នេះ។
ការីកលូតលាស់បែបនេះដ៏ដោយសារតែ Global House នាំយកផលិតផលដែលមានគុណភាពពីបណ្ដារក្រុមហ៊ុនធំៗទូទាំងពិភពលោក និងជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ជាពិសេស តម្លៃថោកសមរម្យ សេវាកម្មល្អ និងងាយស្រួលក្នុងការទិញទំនិញមកកាន់កន្លែងតែមួយអាចរកទិញបានគ្រប់មុខ។
សម្រាប់លោកអ្នកដែលចង់ទទួលបានផលិតផលដែលមានគុណភាពសម្រាប់គេហដ្ឋានអាចរកទិញបាននៅហាងGlobal House ដែលមានអស័យដ្ឋានស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ៕