(ភ្នំពេញ)៖ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្តិការណ៍ទិវាគ្រួសារប្រចាំឆ្នាំ ក្រោមប្រធានបទ «ភាពស្ញប់ស្ញែង និងសាទរ» ដើម្បីអបអរសាទរ នូវសមិទ្ធផលជាច្រើន ដែលសាលាអន្តរជាតិ CIA FIRST សម្រេចបាននាពេលកន្លងមក ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលា។
ទិវាគ្រួសារប្រចាំឆ្នាំ ខាងលើនេះ មានកម្មវិធីជាច្រើនរួមមាន៖ ការលក់ចំណីអាហារ កីឡា និងសកម្មភាពជាច្រើន ដែលរៀបចំឡើងដោយសិស្សានុសិស្ស នឹងមានឈុតឆាកសម្ដែងនានា បង្ហាញអំពីអាកប្បកិរិយាច្នៃប្រឌិត និងការគិតឆ្ពោះទៅមុខរបស់សាលា ខណៈពេលដែលមាន ការប្រារព្ធនូវវប្បធម៌ចម្រុះ ព្រមទាំងទេពកោសល្យជាច្រើន នៃសិស្សានុសិស្ស។
សាលាអន្តរជាតិ CIA FIRST នឹងបន្តខិតខំធ្វើជាអ្នកផ្តល់ ការអប់រំឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ដើម្បីកសាងភាពជាដៃគូ ជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស រួមទាំងអភិវឌ្ឍសមត្ថភាពសិស្ស ឲ្យក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ នៅទូទាំងសកលលោក។
សូមបញ្ជាក់ថា កាលពី១៣ឆ្នាំមុន សាលាអន្តរជាតិ CIA FIRST មានចំនួនសិស្សតិចតួចប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ សាលាអន្តរជាតិ CIA FIRST បានក្លាយជាសាលាមួយដ៏ធំ និងមានការទទួលស្គាល់ នៅក្នុងប្រទេសកម្ពុជា៕