(បរទេស)៖ ស្របពេលជាមួួយបញ្ហាសាសនាបានកើតឡើងមួយចំនួន នៅតាមប្រទេសដែលកំពុងកាន់សាសនាអ៊ីស្លាម បន្ទាប់ពីមានការចេញផ្សាយនៅកាសែត Chalie Hebdo របស់បារាំង បានដាក់ក្របមុខរូប Mohammed ដែលជាបុគ្គលជាទីគោរពរបស់ពួកក្រុមអ៊ីស្លាម មកធ្វើជារូបត្លុកបែបនេះ ទើបបង្កឲ្យមានការ ខឹងសម្បារ​ឈានដល់​ការធ្វើបាតុកម្ម និងផ្ទុះអំពើហិង្សាផងដែរ។ សាសនាគឺជាការប្រមូលផ្ដុំនៃជំនឿវប្បធម៌ និងទស្សនៈពិភពលោក ដែលពាក់ព័ន្ធនឹងការរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោក។ ជាទូទៅសាសនានីមួយៗ តែងតែមាននិមិត្តសញ្ញា ប្រវត្តិដ៏ពិសិដ្ឋ និងច្បាប់សាសនារបស់ពួកគេរៀងៗខ្លួន ដើម្បីជួយពន្យល់អប់រំ និងណែនាំពីអត្ថន័យនៃជីវិត និងធម្មជាតិរបស់មនុស្ស។ ខាងក្រោមនេះ ជាសាសនាដ៏ធំទាំង១០ក្នុងពិភពលោក៖

១. សាសនាគ្រឹស្ដ៖ ជាសាសនាដ៏ធំបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលកើតមានទ្បើងប្រហែលជា ២០០០ ឆ្នាំមុន ក្នុងប្រទេសអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។  សាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ២.១ ពាន់លាននាក់ ត្រូវនឹងចំនួន ៣៣ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។

២. សាសនាអ៊ីស្លាម៖ បានកើតមានទ្បើងប្រហែលជា ១៤០០ ឆ្នាំមុន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន ហើយសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ១.៥ ពាន់លាននាក់ ត្រូវនឹងចំនួន ២១ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។

៣. សាសនាហិណ្ឌូ៖ ត្រូវបានគេចាត់ទុកថា ជាសាសនាដ៏មានវ័យចំណាស់បំផុតក្នុងពិភពលោក ដែលពុំមាននរណាម្នាក់  បានដឹងអំពីប្រវត្តិនៃការចាប់ផ្ដើម របស់សាសនានេះទេ។ សាសនាហិណ្ឌូ មានអ្នកប្រតិបត្តិតាមចំនួន ៩០០ លាននាក់ ត្រូវនឹងចំនួន ១៤ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។

៤. សាសនាព្រះពុទ្ធ៖ បានកើតមានទ្បើងប្រហែលជា ២៥០០ ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា ដែលសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ៣៧៦ លាននាក់ ត្រូវនឹងចំនួន ៦ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។

៥. សាសនាតាវ៖ បានកើតមានទ្បើងប្រហែលជា ២៥០០ ឆ្នាំមុន ក្នុងប្រទេសចិន ដែលសាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមច្រើនជាង ៥០ លាននាក់។

៦. សាសនា Confucianism៖ បានកើតមានទ្បើងប្រហែលជា ២៥០០ ឆ្នាំមុន ក្នុងប្រទេសចិន ដែលសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ៣៥០ លាននាក់។

៧. សាសនា Jainism៖ បានកើតមានទ្បើងប្រហែលជា ២៥០០ ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា ដែលសាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ៦០០ លាននាក់។

៨. សាសនា Shintoism៖ បានកើតមានទ្បើងប្រហែលជា ២៥០០ ទៅ ៣០០០ ឆ្នាំមុន ក្នុងប្រទេសជប៉ុន ដែលសាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ៣០ លាននាក់។

៩. សាសនា Judaism៖ បានកើតមានទ្បើងប្រហែលជា ៣៧០០ ឆ្នាំមុន នៅរវាងប្រទេសអេស៊ីប និងភាគខាងកើតតំបន់កាណាន ក្នុងប្រទេសអ៊ីស្រាអែល ដែលសាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ១២ លាននាក់។

១០. សាសនា Sikhism៖ បានកើតមានទ្បើងប្រហែលជា ៥០០ ឆ្នាំមុននៅភាគខាងជើងប្រទេសឥណ្ឌា ដែលបច្ចុប្បន្ននេះ ជាប្រទេសប៉ាគីស្ថាន។ សាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រហែលជា ៩ លាននាក់៕