(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Francois Hollande នឹងធ្វើទស្សនកិច្ច ទៅកាន់​ប្រទេស ចិន ក្នុងថ្ងៃទី២ដល់ថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ដើម្បីតបតាមការអញ្ជើញពី សំណាក់សមភាគីចិន គឺលោកប្រធានាធិបតី Xi Jinping ក្នុងរបៀបវីរៈមួយ ដែលផ្តោតសំខាន់ ទៅលើ​ការប្រែប្រួលអាកាសធាតុ នេះបើយោងតាម​ព័ត៌មាន ពីការិយាល័យផ្ទាល់ របស់លោក Hollande ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ។

ជាមួយគ្នានេះដែរ មេដឹកនាំបារាំងរូបនេះ ក៏នឹងធ្វើទស្សនកិច្ចនៅប្រទេស កូរ៉េខាងត្បូង ផងដែរនៅដើម្បី រំលឹកខួប​លើកទី១៣០ នៃទំនាក់ទំនង​ការទូតរវាង​បារាំង និងកូរ៉េខាងត្បូង។ សូមជម្រាបថា លោក Hollande ធ្លាប់បានសង្កត់ធ្ងន់ពីតួនាទីរបស់ចិន លើកបញ្ហាប្រែម្រួលអាកាសធាតុ ដែល​មានចំនួន​ប្រជាជនច្រើន និងបានបំពុលបរិយាកាសខ្ពស់បំផុត នៅលើពិភពលោក៕