(ភ្នំពេញ)៖ នរណាខ្លះបានធ្វើជាម្ចាស់ទូរស័ព្ទ F11 Pro រួចហើយ តើលោកអ្នកពេញចិត្តនឹងចំណុចពិសេសអ្វីខ្លះរបស់ F11 Pro បន្ទាប់ពីការលក់ចេញទូរស័ព្ទ F11 Pro នៅទូទាំងប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថាចំណុចពិសេស១ ក្នុងចំណោមចំណុចពិសេស ជាច្រើនរបស់ ម៉ូឌែលនេះ គឹវាមាន បច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0 ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល២០នាទី។
បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 នេះ មិនត្រឹមតែជាបច្ចេកវិទ្យាដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន TÜV SÜD, ដែលវាមានស្រទាប់ការពារចំនួន៥ ស្រទាប់នៅខាងក្នុង ដែលធ្វើឱ្យអតិថិជនរាប់រយលាននាក់ មិនអាចបដិសេធចំពោះម៉ូឌែលត្រកូល F មួយនេះបានឡើយ។
តើអ្វីទៅជាក្តីកង្វល់របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យទំនើបនេះ? តើវាជាទូរស័ព្ទសាកថ្មឆាប់ពេញ រួចឆាប់អស់ថ្មវិញ? ឬជាទូរស័ព្ទដែលសាកថ្មឆាប់ពេញ រួចប្រើប្រាស់បានយូរ?
យោងតាមការឱ្យដឹងរបស់ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា F11 Pro មិនត្រឹមតែបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ប៉ុណ្ណោះទេ វាថែមទាំងមានកំម្លាំងថ្មរហូតដល់ទៅ 4000 mAh ធំជាងម៉ូឌែលមុនៗ សាកថ្មយូរប៉ុណ្ណា ក៏មិនមានកម្តៅបណ្តាលឱ្យក្តៅដៃលោកអ្នកដែរ ហើយថ្មដែលសាកពេញហើយ ជាធម្មតាអាចប្រើប្រាស់បានរយៈពេល15ម៉ោង និង30នាទី ហើយចំពោះការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធីណេតវិញគឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើការប្រើប្រាស់របស់លោកអ្នក។
ម្យ៉ាងវិញទៀតបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជាជំនួយការដ៏ល្អសម្រាប់លោកអ្នកបានយ៉ាងទាន់ពេលវេលា និងគ្រប់ទីកន្លែង ដែលអាចឱ្យលោកអ្នកទទួលបាននូវភាពជោគជ័យទាំងការងារ និងការទំនាក់ទំនងទូទៅផងដែរ។
ឧទាហរណ៍៖ ប្រសិនបើ F11 Pro របស់លោកអ្នកអស់ថ្មី ហើយសល់ត្រឹមតែ២% នៅពេលដែលលោកអ្នកក្រោកពីដំណេក នោះលោកអ្នកអាចសាកថ្មទុកចោល បន្ទាប់មកលោកអ្នកអាចចេញទៅហាត់ប្រាណ១៥នាទី ងូតទឹកពេលព្រឹក រៀបចំខ្លួនប្រាណទៅធ្វើការ និងបរិភោគអាហារពេលព្រឹក នោះទូរស័ព្ទ F11 Pro របស់លោកអ្នកនឹងទទួលបានថ្មទូរស័ព្ទជិតពេញភ្លាមៗ ដែលអាចធ្វើឱ្យលោកអ្នកប្រើប្រាស់ បានពេញមួយថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់នឹងបញ្ហាទូរស័ព្ទអស់ថ្ម ឬត្រូវតែយក Power Bank តាមខ្លួនរហូតនោះទេ។
នេះហើយជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឱ្យទូរស័ព្ទ F11 Pro មានភាពលេចធ្លោខ្លាំង និងមានការគាំទ្រច្រើនពីអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅស្រុកនៅលើតម្លៃដែលអាចទទួលយកបាន339$ ប៉ុណ្ណោះ៕