(ភ្នំពេញ)៖ លោក ឡុង ឆៃណាវ អគ្គនាយកក្រុមហ៊ុន ជួសជុលទូរស័ព្ទយីហោ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៦ តាមបណ្តោយផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ សូមប្រកាស និងជូនដំណឹងដល់បងប្អូនជាភ្ញៀវ ដែលធ្លាប់មកជួសជុលទូរស័ព្ទ នៅហាងយើងខ្ញុំទាំងអស់ឲ្យបានជ្រាបថា ហាងយើងខ្ញុំបម្រើសេវាកម្មជួសជុល អស់រយៈពេល៤ឆ្នាំកន្លងមកនេះ គឺដំណើរការបាន៦សាខា បានយ៉ាងរលូន និងស្មោះត្រង់ជូនភ្ញៀវច្បាស់លាស់ទាំងអស់។

តែមួយរយៈមកនេះ មាន Account Facebook មួយបានបង្ហោះបង្ខូច ឈ្មោះហាងយើងខ្ញុំថា ជួសជុលលួចផ្តូរគ្រឿង របស់ល្អទុកដាក់របស់អន់ឲ្យ បន្ទាប់ពីបង្ហោះ មូលបង្កាច់របស់ Account Facebook ខាងលើរួចមក ក្រុមហ៊ុនរបស់យើងខ្ញុំ បានអញ្ជើញ ម្ចាស់ Account Facebook ខាងលើនោះ មកបំភ្លឺរួចហើយម្ចាស់ Account Facebook នោះក៏បានចុះមកក្រុមហ៊ុនផ្ទាល់ ក្រុមហ៊ុនក៏បានបកស្រាយ នឹងពន្យល់បង្ហាញភស័្តតាងគ្រប់យ៉ាង វាជាការភន្ត័ច្រលំរបស់គាត់បន្ទាប់ពីបានពន្យល់ណែនាំ។

ដើម្បីកុំឲ្យមានការយល់ច្រឡំថា ហាង Dr-Phone ជួលជុលទូរស័ព្ទគ្រប់ប្រភេទ លួចផ្លាស់ប្តូរគ្រឿងល្អរបស់ភ្ញៀវ ទុកហើយដាក់របស់អន់ឲ្យភ្ញៀវវិញនោះ គឺមិនពិតទេ ដូចនេះ សូមបងប្អូនដែលជាភ្ញៀវ សូមមេត្តាជ្រាប និងយោគយល់។

សម្រាប់ទូរស័ព្ទ ដែលភ្ញៀវយកមកជួសជុលនៅហាង Dr-Phone ទោះជាយូរខែឆ្នាំ ក៏ខាងហាងយើងខ្ញុំរក្សាទុកជូនភ្ញៀវវិញមិនមាន បាត់បង់គ្រឿងនោះទេ ហើយហាងយើងខ្ញុំ មានចេញបណ្ណធានាយ៉ាងត្រឹមត្រូវ ជូនភ្ញៀវក្នុងការជួសជុល រួចទុកពេលដែលប្រើមិនស្រួល ភ្ញៀវអាចយកហាងវិញហាង និងឆែកផ្តល់ព័ត៌មានច្បាស់លាស់រកដំណោះស្រាយជូន ដោយមិនគិតថ្លៃសេវាបន្ថែមនោះទេ។

រាល់ការបុងលុយទូទាត់ហើយ ខាងយើងខ្ញុំ មានចេញវិក័យប័ត្រធានារាល់ទូរស័ព្ទ ដែលចេញហើយ រយៈពេល៧ថ្ងៃ បើមិនពេញសេវាយើងខ្ញុំ អាចត្រលប់មកឆែកម្តងទៀតបាន នឹងភ្ជាប់ជាមួយប័ណ្ណធានា មួយសន្លឹកផងដែល។

សូមបញ្ជាក់ថា ហាងជួលជុលទូរស័ព្ទយីហោ Dr-Phone មានជាងដែលមានជំនាញ និងប្រើប្រាស់ បច្ចេកវិទ្យា ទំនើបៗសម្រាប់ជួសជុលទូរស័ព្ទរបស់អតិថិជន។ សូមអរគុណ ដល់អតិថិជនដែលបានគាំទ្រកន្លងមក ក្រុមហ៊ុនយើងខ្ញុំ នឹងរង់ចាំទទួលការស្ថាបនារបស់បងប្អូន ក្រុមហ៊ុនព្រមទទួលការដោះស្រាយ ដែលមានភ្ជាប់មកជាមួយវិក័យបត្រធានា៕

 នេះជារូបភាពដែលអតិថិជនធ្វើហើយ ជិត2000គ្រឿងដែលពួកគាត់ទាក់ទងមិនបានអ្នកខ្លះក៏មិនមកយក រហូតទុកពេលដល់ទៅ 2/3 ឆ្នាំ ពួកយើងមិនបានប៉ះពាល់រឺស៊ីគ្រឿងដូចដែលពួកគាត់បាននិយាយនោះទេ រក្សាសភាពដើមទុកជូនពួកគាត់គ្រប់យ៉ាង​ 100%

នេះជាវិក័យប័ត្រដែលភ្ញៀវយកមកធ្វើព្រមទទួលស៊ីញ៉េថាទូរសព្ទ៍គាត់មានបព្ហាធ្លាប់ចូលជាងហើយមានការដោះឆែកពីមុនហើយ

បណ្ឌ័ធានាទាំងបីនេះជាការធានារបស់ក្រុមហុ៏នយ៉ាងច្បាស់100%ទទួលខុសត្រូវរាល់ទូរសព្ទ័ដែលបានធ្វើហើយជូនអតិថិជនបើមិនពេញចិត្តរយះពេល7 ថ្ងៃរឺបព្ហាផ្សេងយើងខ្ញុំដោះស្រាយជូន

បណ្ឌ័ធានាទាំងបីនេះជាការធានារបស់ក្រុមហុ៏នយ៉ាងច្បាស់100%ទទួលខុសត្រូវរាល់ទូរសព្ទ័ដែលបានធ្វេីហេីយជូនអតិថិជនបេីមិនពេញចិត្តរយះពេល7 ថ្ងៃរឺបព្ហាផ្សេងយេីងខ្ញុំដោះស្រាយជូន ?