(វៀតណាម)៖ ប្រធានាធិបតីប្រទេស អ៉ីតាលី លោក Sergio Mattarella នឹងបំពេញទស្សនកិច្ចក្នុងប្រទេស វៀតណាម ចាប់ពីថ្ងៃទី០៥ ដល់ ០៨ ខែវិច្ឆិកា ដើម្បីតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Truong Tan Sang នេះបើយោងតាមសេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មានវៀតណាម។
បច្ចុប្បន្នប្រទេស អ៉ីតាលី បានក្លាយជាដៃគូពាណិជ្ជកម្ម ប្រចាំសហភាពអឺរ៉ុបដ៏សំខាន់មួយរបស់ប្រទេស វៀតណាម ដោយឈរលើលំដាប់ថ្នាក់ទីបី ក្នុងការនាំចូល និងទីប្រាំសម្រាប់ការនាំចេញ។
សូមជម្រាបថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃជាទឹកប្រាក់ចំនួន ៤,១ពាន់លានដុល្លារ។ ប្រទេសជាដៃគូទាំងពីរ បានជម្រុញទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ក្នុងគោលដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕