(ភ្នំពេញ)៖ Kinder Joy ជាសូកូឡាមានរសជាតិឆ្ងាញ់ ដែលភ្ជាប់ជាមួយការភ្ញាក់ផ្អើលនឹងរបស់លេងនៅខាងក្នុង វាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងផ្តល់ការកំសាន្ត សម្រាប់កុមារពីពិភពលោកដ៏ស្រស់ស្អាត តាមរយៈរបស់លេងនៅខាងក្នុង នឹងផ្តល់នូវបទពិសោធន៍ ក៏ដូចជាទំនុកចិត្តដល់ឪពុកម្តាយផងដែរ។

Kinder Joy ត្រូវបានធ្វើឡើងដែលមានការឌីហ្សាញយ៉ាងពិសេស ចែកចេញជា២ផ្នែក ម្ខាងជាសូកូឡាមានរសជាតិ២បញ្ចូលគ្នា គឺក្រែមទឹកដោះគោ ដែលធ្វើពីទឹកដោះគោមានគុណភាពខ្ពស់ និងក្រែមកាកាវដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងនំ២ដុំ ដែលស្រួយឆ្ងាញ់មានស្នូលក្រែមកាកាវ។ ការភ្ជាប់មកជាមួយនឹងរបស់ក្មេងលេងជាច្រើន ដែលប្រមូលផ្ដុំគ្នា បានបង្កើតឲ្យក្មេងមាននូវអារម្មណ៍ភ្ងាក់ផ្អើល និងលេងយ៉ាងសប្បាយរីករាយ។

Kinder Joy បាននាំចូល និងចែកចាយដោយសហគ្រាសហ្គូដហៀលកម្ពុជា ហើយនឹងធ្វើការដាក់តាំងបង្ហាញ ក្នុងកម្មវីធីតាំងពិព័រណ៍កុមារខ្នាតតូច (Mini Edition) ដើម្បីអបអរទិវាកុមារអន្ដរជាតិ ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដី ដែលរៀបចំឡើងដោយក្រុមហ៊ុនអនុស្សា មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងពិព័រណ៍កុមារអនុស្សាខ្នាតតូច Kinder Joy នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេស «ទិញមួយថែមមួយ» ក៏ដូចជាការលេងហ្គេម ដើម្បីយករង្វាន់ជាច្រើនផងដែរ៕