(ភ្នំពេញ)៖ Carbactive (ការបាក់ទីវ) ជាឱសថផលិតនៅប្រទេសបារាំង ដែលមានសារធាតុផ្សំជា Activated Charcoal (ធ្យូងសកម្ម) ដែលមានប្រសិទ្ធភាពបំផុត ក្នុងការបឺតស្រូបជាតិពុល និងខ្យល់ក្នុងពោះវៀន ហើយវាត្រូវបានគេប្រើប្រាស់ សំរាប់បំបាត់អាការៈហើមពោះ ខ្យល់ក្នុងពោះវៀន និងពិបាករំលាយអាហារ ចំពោះមនុស្សពេញវ័យ និងមានអាយុចាប់ពី ១៥ឆ្នាំឡើង។
ចំពោះការប្រើប្រាស់ Carbactive គឺត្រូវប្រើម្ដង ២គ្រាប់នៅពេលឈឺចាប់ ឬក្រោយពេលបរិភោគអាហារ និងអាចប្រើបាន ២ទៅ៤ដងក្នុង១ថ្ងៃ។ ការប្រើប្រាស់ឱសថដែលមានសារធាតុសកម្មជា Acticated charcoal ត្រូវប្រើឱ្យឃ្លាតពីឱសថដ៏ទៃយ៉ាងតិច២ម៉ោង ជាក់ស្ដែងដូចជា Carbactiveនេះជាដើម។
ការវេចខ្ចប់ឱសថ Carbactive ត្រូវបានដាក់នៅក្នុងប្រអប់ដែលមាន២បន្ទះ ដោយក្នុង ១បន្ទះមាន ១៥គ្រាប់ (Capsule) ហើយការដែលគេផលិតឡើងជាគ្រាប់ Capsule គឺសំរាប់ជួយសំរួលដល់ការប្រើប្រាស់ ដើម្បីកុំឱ្យប្រលាក់មាត់ មានពណ៌ខ្មៅ ដែលជាពណ៍របស់ Activated Charcoal ដែលជាសារធាតុសកម្មរបស់ឱសថ។
សូមជម្រាបថា ផលរំខានរបស់ឱសថ Carbactiveនេះ អាចបណ្ដាលឲ្យលាមកមានពណ៌ខ្មៅ តែកុំបារម្ភ វានឹងត្រលប់មកសភាពធម្មតាវិញ នៅពេលអ្នកឈប់ប្រើប្រាស់វា។ ចំពោះស្ត្រីមានផ្ទៃពោះ អាចប្រើបានបើមានការណែនាំពីវេជ្ជបណ្ឌិត និងឱសថការី។
សូមកត់ចំណាំ៖ ការទុកដាក់ឱសថ Carbactive ត្រូវរក្សាទុកឲ្យផុតពីសំណើម, កំដៅ និងឱ្យផុតពីដៃក្មេង៕