(អារ៉ាប៊ីសាអូឌីត)៖ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ ធ្វើពិធីបញ្ចុះសពស្តេច Abdullah ខណៈមេដឹកនាំអន្តរជាតិ ជាច្រើនរូបប្រមូលផ្តុំគ្នា ក្នុងរាជធានីដើម្បីចូលរួម ក្នុងពិធីបុណ្យសពស្តេចនៃប្រទេស នាំចេញប្រេងលំដាប់កំពូលលើពិភពលោក នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ។
ព្រះអង្គម្ចាស់ Salman ជាអនុជបង្កើតរបស់ស្តេច Abdullah ព្រះជន្ម ៧៩ព្រះវស្សា បានក្លាយជាអ្នកស្នងរាជ្យបន្តភ្លាមៗ ដោយបានប្តេជ្ញាថា នឹងរក្សាស្ថេរភាព និងជួយការពារប្រទេសជាតិ៕