(ភ្នំពេញ)៖ នាថ្ងៃទី០២​ ខែសីហា ឆ្នាំ២០១៩នេះ អាវុធហត្ថរាជធានីរាជធានីភ្នំពេញចុះទស្សកិច្ចព្រះបរមរាជរាំង, សារមន្ទីរជាតិ និងសារមន្ទីរជាតិឧក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) ដើម្បីស្វែងយល់អំពី ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ពិធីការនៃការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះមហាក្សត្រ បម្រែបម្រួល វប្បធម៌ អរិយធម៌ ជំនឿ សាសនា តាមសម័យកាលនីមួយៗ និង ប្រវត្តិសាស្ត្រព្រមទាំងមូលហេតុ នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន លើការងារបង្កា បង្ក្រាប សង្គ្រោះ យ៉ាងសស្រាក់សស្រាំព្រមទាំងបានហ្វឹកហ្វឺនរៀនសូត្រ លើគ្រប់មុខជំនាញ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍ទាន់សម័យកាល។ មិនតែប៉ុណ្ណោះ តាមរយៈវីដេអូដែលបានចេញផ្សាយនា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លើ Page ផ្លូវការរបស់ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ( https://www.facebook.com/grkpp/ ) យើងសង្កេតឃើញថា អាវុធហត្ថរាជធានីភ្នំពេញ ថែមទាំងបានបំប៉នបន្ថែមនូវចំណេះដឹងទូទៅ ដល់សមាជិករបស់ខ្លួន ដោយសិក្សាពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជំនឿ សាសនា ក្នុងសម័យកាលនីមួយៗ របស់កម្ពុជា ទៀតផង។

ខាងក្រោមនេះជាវិដេអូបង្ហាញពីសកម្មភាពរបស់អាវុធហត្ថរាជធានីភ្នំពេញចុះទស្សកិច្ចព្រះបរមរាជរាំង, សារមន្ទីរជាតិ និងសារមន្ទីរជាតិឧក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែង៖