(ម៉ាឡេស៊ី)៖ ក្នុងដំណេីរទស្សនកិច្ចថ្ងៃដំបូង របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ផ្សេងៗទៀត នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ពួកគេត្រូវទទួលបាននូវការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីមន្រ្តីការទូត និងទេសចរណ៍ម៉ាឡេស៊ី នៅសណ្ឋាគារ Sheraton ជាសណ្ឋាគារលំដាប់ផ្កាយ៥ របស់ទីក្រុងកូឡាឡាំពួរ។

ក្រុមអ្នកសារព័ត៌ដែលត្រូវបានទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី តាមរយៈស្ថានទូតរបស់ម៉ាឡេស៊ីតនោះរួមមាន៖ ប្រទេសកម្ពុជា, ចិន, ឥណ្ឌា, អូស្ត្រាលី, ញ៉ូវហ្សែលែន សិង្ហបុរី , វៀតណាម , ហុងកុង, ជប៉ុន និងម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះផងដែរ។

ដោយឡែកនៅថ្ងៃទី១នេះ ខាងស្ថានទូតក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី បានរៀបកិច្ចសន្ទនា ព្រមទាំងណែនាំពីគោលដៅសម្រាប់ទស្សនកិច្ចរបស់បណ្តាលអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ ត្រូវបានបែងចែកជាក្រុមតូចៗ ដេីម្បីធ្វេីយ៉ាងណាឱ្យកាន់តែយល់ច្បាស់ពីដំណេីរទេសចរណ៍ នៅតាមតំបន់មួយចំនួនទាំងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលស្ថានទូត និងក្រសួងទេសចរណ៍ម៉ាឡេស៊ី បានរៀបចំព្រឹត្តិការណ៍ Mega Fam «It's Summertime in Malasysia-Let's go to the beach visit Malaysia 2020»។ នៅក្នុងព្រឹត្តិការណ៍នេះដែរ ក្រុុមអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ នឹងត្រូវអញ្ជើញទៅទស្សនកិច្ចស្វែងយល់ ពីតំបន់ទេសចរណ៍ផ្សេងៗគ្នា ដោយបែងចែកជាក្រុមៗផងដែរ។

គិតត្រឹមរយៈពេល៩ខែដើមឆ្នាំ២០១៩ ភ្ញៀវទេសចរចូលទៅទស្សនាប្រទេសម៉ាឡេស៊ី មានចំនួន ជាង២៩លាននាក់ ដែលមានចំណូល៨០ពាន់លានរីងគីត ស្មើប្រមាណជាង១៩ពាន់លានដុល្លារ។ ជាមួយគ្នានេះរដ្ឋាភិបាលម៉ាឡេស៊ីក៏រំពឹងទុកថា ចំនួនមានភ្ញៀវទេសចរនឹងអាចកើនឡើង៣៦លាន នាក់នៅឆ្នាំ២០២០ខាងមុខ។

រយៈពេលជាង១ឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីចាប់ផ្ដើមមានចំនួនភ្ញៀវទេសចរចូលទស្សនា យ៉ាងច្រើន។ តំណាងក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី លោក Dato Haji Azizan Noodin បានឲ្យដឹងថាភ្ញៀវទេស មានការកើនឡើងចំនួន២៩,៤លាននាក់ ដែលមានចំណូលស្មើ ប្រមាណ ៨០ពាន់លានរីងគីតស្មើនឹងប្រមាណ១៩,១៣២,៩២១,៦០០ដុល្លារគិតត្រឹម រយៈពេល៩ខែ ឆ្នាំ២០១៩នេះ៕