(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានរួមសហការជាមួយមន្រ្តីរថយន្តមន្ទីរ ពិសោធន៍ចល័តប្រេងឥន្ធនៈ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ/ដេប៉ូ (ពិនិត្យលើកទឹ១) ចំនួន ០៨ទីតាំង ក្នុងនោះមានតែ០២ទីតាំងប៉ុណ្ណោះត្រឹមត្រូវ។

លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញបានរកឃើញថា មានតែ០២ទីតាំងប៉ុណ្ណោះ ដែលមានភាពអនុលោម ទាំងបរិមាណ និងគុណភាព ចំណែក ០៦ទីតាំងទៀត គឺពុំមានភាពអនុលោមផ្នែកគុណភាព និងបរិមាណ។

លោកប្រធានសាខា បានឲ្យដឹងថា ក្រោយពីរកឃើញពុំមានភាពអនុលោម ទាំងបរិមាណ និងគុណភាព ក្រុមការងារក៏បានអោយម្ចាស់ស្ថានីយ ធ្វើកិច្ចសន្យាកែប្រែ រាល់កំហុសឆ្គងទាំងនេះឡើងវិញផងដែរ៕