(ភ្នំពេញ)៖ គេហទំព័រថ្មីរបស់ក្រុមហ៊ុនស៊ីងម៉ឹង បានរៀបចំរួចរាល់ហើយ និងប្រកាសបើកដំណើរការគេហទំព័រថ្មីរបស់ខ្លួនជាផ្លូវការ ស្របពេលជាមួយនឹងការពង្រីកតួនាទីជាអ្នកផ្តល់សេវាកម្មថ្នាក់ជាតិ ក្នុងវិស័យទូរគមនាគមន៍ ហើយគេហទំព័រថ្មីនេះផ្តល់នូវសារយ៉ាងច្បាស់អំពី «តើយើងជានរណា» អ្វីដែលពួកយើងធ្វើតម្លៃរបស់យើង ស្ថិតនៅលើការអភិវឌ្ឍន៍ឥតឈប់ ការផ្តល់និងការថែរក្សានូវគ្រប់បញ្ហាព្រមទាំងដំណោះស្រាយទូរគមនាគមន៍។

វេបសាយនេះ មានការរចនាស្អាតបូករួមនឹងប្រព័ន្ធមុខងារ ងាយស្រួលក្នុងការស្វែងរកព័ត៌មាន ដែលលោកអ្នកចង់រក ហើយវាពិតជាងាយស្រួលក្នុងការចូលមើលឬស្វែងរកព័ត៌មានតាមរយៈទូរស័ព្ទដៃ របស់លោកអ្នកផងដែរ។ ក្រុមហ៊ុនស៊ីងម៉ឹង គ្រោងនឹងបន្តបន្ថែមមាតិកាវីដេអូ និងព័ត៌មានផលិតផលបន្ថែមទៀត ដើម្បីផ្តល់ឱ្យអ្នកនូវរាល់ព័ត៌មាន ដែលអ្នកត្រូវការដើម្បីវាយតម្លៃផលិតផល និងសេវាកម្មរបស់យើង។

យើងពិតជាមានមោទនភាព ចំពោះគេហទំព័រថ្មីនេះហើយមានអារម្មណ៍ថា វានឹងបង្កើតបទពិសោធន៍ថ្មី ក្នុងពេលអ្នកស្វែងរកដំណោះស្រាយសេវាអ៊ីនធើណិតល្បឿនលឿនបំផុតនៅកម្ពុជា។ សូមទស្សនាគេហទំព័រថ្មីនៅទីនេះ៖ https://smtelemedia.com/ #ស៊ីងម៉ឹង #អ៊ីនធើណិត #ទូរទស្សន៍៕