(ភ្នំពេញ)៖ អ្នកស្រី សន វ៉ាន្នី អាយុ៤៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានបាត់បង្កាន់ដៃទទួលពាក្យកាន់កាប់ដីស្រែ (មិនចាំលេខ) ទំហំ២៦០០ម៉ែត្រក្រឡា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រំប្រទល់ដីខាងជើងទល់នឹងដីស្រែ ងួន សុខា ខាងត្បូងទល់នឹងដីស្រែស៊ិន សុផល ខាងកើតទល់នឹងដីស្រែទុយ សុខុន ខាងលិចទល់នឹងចំណីព្រែក។

អ្នកស្រី បានបញ្ជាក់ថា មូលហេតុ បាត់ដោយសារទឹកជំនន់ធំលិចភូមិរលំផ្ទះរបស់អ្នកស្រី ហើយក៏ហូរតាមទឹកបាត់។ អ្នកស្រី បានកាន់កាប់តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ហើយការបាត់នេះ ពុំមានពាក់ព័ន្ធនឹងការបញ្ចាំ ឬលក់ទៅឲ្យជនណាម្នាក់ឡើយ។ តែយ៉ាងណាក៏ដោយ អ្នកស្រី បានដាក់ពាក្យបណ្ដឹងជូនលោកចៅសង្កាត់សាក់សំពៅរួចហើយ

អ្នកស្រី បានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ អ្នកស្រីមិនទទួលខុសត្រូវឡើយ៕